ខេត្តឧត្តរមានជ័យ៖ ដើម្បីរួមចំណែកកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន អាជ្ញាធរនិងអធិការដ្ឋាននគរបាលស្រុក បន្ទាយអម្ពិល បានបង្កើតឲ្យវេទិការសាធារណះ ឲ្យពលរដ្ឋចូលរួមបញ្ចេញមតិយោបល់ បញ្ហាប្រឈម និងដំណោះស្រាយនានាដែលបានកើតមានក្នុងភូមិដ្ឋាន
ដើម្បីបង្កលក្ខណះងាយស្រួលដល់ការជួយ ជ្រោយជ្រែងពីសមត្ថកិច្ចឲ្យបានទាន់ពេលវេលា ក្នុងករណីមានអាសន្ន។ពិធីនេះត្រូវបានធ្វើឡើងកាលពីវេលាម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ក្នុងវត្តគោកមន ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ក្រោយអធិបតីភាពលោកឧត្តមសេនីយ៍ត្រី មែ៉ន លី ស្នងការនគរបាលខេត្ត លោក ហម ភារម្យ អធិការនគរបាលស្រុកបន្ទាយអម្ពិល លោក ខាំង ម៉េង អភិស្រុកបន្ទាយអម្ពិល និងពលរដ្ឋ៦៧៥នាក់។ក្នុងវេទិការសាធារណះនោះ គេបានឃើញពលរដ្ឋជាច្រើនបានសំណូមពរស្រដៀងៗគ្នា សូមឲ្យ អាជ្ញាធរភូមិឃុំស្រុក ជួយបម្រើសេវារដ្ឋាបាលសាធារណះឲ្យបានទាន់ពេលវេលា ដូចជាការបញ្ជាក់ លិខិតស្នាមផ្សេងៗ និងលិខិតបញ្ជាក់កំណើតឲ្យបានឆាប់ព្រោះដល់ពេលដែលកូនរបស់ពួកគាត់ចូល រៀន។ក្រៅពីនេះសុំសមត្ថកិច្ចជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលារាល់ពេលមានបាតភាពអ្វីកើតឡើង ដូចជា ករណីចោរលួច ចោរឆក់ ចោរប្លន់ ក្មេងទំនើង ពិសេសត្រូវជួយលប់បំបាត់បទល្មើសជួញដូរ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ឆ្លើយតបសំណូមពរពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមាន ជ័យសន្យានឹងលប់បំបាត់ឲ្យអស់រាល់បទល្មើស តែសូមពលរដ្ឋត្រូវបានការសហការណ៍ឲ្យបានជិតស្និត ជាមួយសមត្ថកិច្ច ត្រូវរាយការណ៍ជូនអាជ្ញាធរឬសមត្ថកិច្ចប្រសិនបើមានអ្វីគួរឲ្យសង្ស័យ ដើម្បីសមត្ថកិច្ច ចុះអន្តរាគមន៍ជួយបានទាន់ពេលវេលា។ឆ្លៀតក្នុងឱកាសនោះលោកស្នងការ ក៏បានចែកជូននូវអត្ថសញ្ញាណប័ណ្ណសញ្ញាខ្មែរដល់ពលរដ្ឋ នៅក្នុងស្រុកបន្ទាយអម្ពិលចំនួន៥៩៧នាក់ផងដែរ៕



































