ប្រាសាទបាដើមដែលនូវសេសសល់ពីសម័យដើម នៅក្នុងឃុំសាមឃួយនិងប្រាសាទគូរនៅក្នុងភូមិកំភុនបានក្លាយទីជាទីកន្លែងសក្ការៈ

0

ស្ទឹងត្រែង៖ ប្រាសាទបាដើមដែលនូវសេសសល់ពីសម័យដើម នៅក្នុងឃុំសាមឃួយនិងប្រាសាទគូរនៅក្នុងភូមិកំភុនបានក្លាយទីជាទីកន្លែងសក្ការៈ សុំនូវសេចក្តីសុខរបស់ប្រជាពលរដ្ឋ តែទីតាំងប្រសាទមិនទាន់បានស្ថាបន័ណាចាប់អារម្ភ រៀបចំអភិរក្សកេរ្ត៍តំណែលនេះ ឲ្យបានសម្យរមDSCN0108នៅឡើយទេ។លោកយាយខាវខាំថងអាយុ៨៩ឆ្នាំនៅឃុំសាមឃួយបាននិយាយថា៖ប្រសាទទាំងពីរនេះ នៅចន្លោះឆ្នាំ១៩៥០ជាកន្លែងសក្តិសិទ្ធដែលប្រជាពលរដ្ឋជនជាតិដើមភាគតិចរួមមាន ភ្នង គួយ កាវេត ស្ទៀង កាចក់ ចារាយ ទំពួន មិល ខិ កាតូត ឬខ្មែរឡាវមានជំងឺឈឺស្កាត់ តែងមកសុំនូវសេចក្តីសុខ និងនាំគ្នាធ្វើបុណ្យទានតាមប្រពៃណីរៀងៗខ្លួននៅទីនេះតែបច្ចុប្បន្ននខូចខាតស្ទើរទាំងស្រុងទៅហើយ។ព្រះតេជគុណ វឌ្ឍថៈនាចៅអធិការវត្តគតិយារាមបាដើមមានសង្ឃដីកាថា៖ បំណែកប្រាសាទនេះព្រះសង្ឃនិងប្រជាពលរដ្ឋនៅក្នុងឃុំសាមឃួយ បានខិតខំថែរក្សាណាស់ចំណែកអាជ្ញាធរឃុំក៏បានហ៊ុំពទ្ធ័របងនិងប្រមូលយកចំណែកបាក់បែក មករក្សាទុកមិនឲ្យបាត់បង់ទេ។ព្រះតេជគុណចៅអធិការសំណូមពរឲ្យថ្នាក់ដឹកនាំស្រុកឬស្ថាប័នពាក់ពន្ធ័ក្នុងខេត្តពិសេសមន្ទីរវប្បធ៌មភ្ញាក់រលឹកមកពិនិត្យ និងរៀបចំទុកដាក់នៅកន្លែងនេះ ឲ្យបានត្រឹមត្រូវផងដើម្បីឲ្យកូនចៅក្រោយៗ បានស្គាល់ប្រាសាទនេះបាក់បែកហើយ យើងមិនអាចចោលទេ យើងចង់ឲ្យយុវជនជំនាន់ក្រោយៗ ទៅលោកបានឃើញថាប្រាសាទបុរាណមានប្រយោជន៏សំរាប់ជាតិរបស់យើង វាបាក់បែកទៅរាយប៉ាយទៅកន្លែងណាៗ ចង់ឲ្យខាងវប្បធម៌ហ្នឹងរៀបចំឲ្យស្អាតឡើងវិញ។លោកផេងណាឡៃប្រធានមន្ទីរវប្បធ៌មនិងវិចិត្រសិល្បៈខេត្តបានបញ្ជាក់ថាៈរឿងប្រសាទនេះលោកមិនមានគម្រោងអភិរក្សទេពីព្រោះវាបាក់បែករាត់រាយអស់ហើយ ។ តែទោះជាយ៉ាងណាលោកអ៊ន ប៉ោសឿនប្រធានមន្ទីរទេសចរណ៏ខេត្តបានបញ្ជាក់ថាៈ នេះជាសម្បត្តិមរតកសល់ពីដូនតាទោះបី មានសភាពបាក់បែកខ្ទេចខ្ទាំយ៉ាងណាក៏ដោយកេរ្ត៍តំណែលនេះ មន្ទីរទេសចរណ៏និងសហការជាមួយស្ថាបន័ពាក់ពន្ធ័ អភិរក្សនិងរៀបចំទីតាំងប្រាសាទនេះឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៏វប្បធ៌ម។លោកប្រធានមន្ទីរអះអាងថា៖គម្រោងអភិវឌ្ឃន៏តំបន់ទេសចរណ៏នេះមន្ទីរបានដាក់បញ្ជូលទៅក្នុងផែនការឆ្នាំដើម្បីអនុវត្តឲ្យបានឆាប់សំរាប់ទាក់ទាញភ្ញៀវទេសចរណ៏ផង និងថែរក្សាប្រពៃណីឲ្យបានគង់វង្សផង ផែនការទៅមុខនេះមន្ទីទេសចរណ៏ពិសេស គឺចង់ផ្តោតនៅក្នុងឆ្នាំ២០១៦នេះ តែម្តងគឺនៅក្នុងផែនការរបស់៥ឆ្នាំ មន្ទីរត្រូវការតៀមចំនៅក្នុងតំបន់នេះ ឲ្យក្លាយទៅជាតំបន់រម្មណីយដ្ឋានទេសចរណ៏ បែបវប្បធ៌មដ៏គួរឲ្យទាក់ទាញភ្ជាប់នូវជាមួយហ្នឹងរម្មណីយដ្ឋាន វប្បធ៌មទេសចរណ៏នៅប្រាសាទភ្នំធាតុនោះផងដែរ។លោកប្រធានមន្ទីរទេសចរណ៏បញ្ជាក់បន្ថែមថា៖ខេត្តស្ទឹងត្រែងមានបេតិកភណ្ឌជាណែលសល់ពីដូនតាបែប វប្បធ៌មជាច្រើនកន្លែង ដូចជាទីកន្លែងប្រាសាទបាដើម ប្រាសាទបាគូរ នៅក្នុងស្រុកសេសាន-ប្រាសាទបាចុង ប្រសាទព្រះធាតុនៅក្នុងក្រុងស្ទឹងត្រែង-ប្រាសាទព្រះគោនិង ប្រសាទ១០០ល្វេងនៅក្នុងស្រុកថាឡាបរិវ៉ាត់គ្រាន់តែបច្ចុប្បន្នការអភិរក្សនៅមានកំរិត ៕DSCN0108 DSCN0125