មន្ត្រីបរិស្ថានស្រុកបរិបូណ៌និងអាជ្ញាធរឃុំឆ្នុកទ្រូសហការគ្នាបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងបាន៥ខ្សែមានប្រវែង៧៤៧ម៉ែត្រ

0

ខេត្តកំពង់ឆ្នាំង៖ របាំងស្បៃមុង៥ខ្សែ ប្រវែង៧៤៧ម៉ែត្រ ត្រូវបានមន្ត្រីបរិស្ថានស្រុកបរិបូណ៌សហការជាមួយអាជ្ញាធរឃុំឆ្នុកទ្រូ បានចុះបង្ក្រាប នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅក្នុងចំណុចបឹងលាក់ក្មួយ ស្ថិតក្នុងភូមិក្រចាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។លោកអ៊ុយ ប៊ុនធននាយករងIMG_20151023_130327 (Copy)ស្នាក់ការបរិស្ថានស្រុកបរិបូណ៌បានអោយដឹងថា៖ការចុះបង្ក្រាបបទល្មើសនៅចំណុចខាងលើនេះ ដោយសារតែប្រជាពលរដ្ឋល្អគាត់បានរាយការណ៍អោយច្បាស់លាស់ និងមានការចង្អុលបង្ហាញពី នាយកតំបន់បរិស្ថានបឹងទន្លេសាប ទើបសមត្ថកិច្ចលោក និងអាជ្ញាធរឃុំ បានសហការគ្នាបង្ក្រាប។លទ្ធផលគឺបង្ក្រាបបានរបាំងស្បៃមុងចំនួន៥កន្លែង មានប្រវែងសរុប៧៤៧ម៉ែត្រ លបលូ៥មាត់ បង្គោលរបាំង៤៣០ដើម និងបានចាក់លែងកូនត្រីៗរុះន្លញចំនូន៧២គីឡូក្រាម។ឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់នេះ ត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកមកដុតកំទេចចោ លនៅមុខសាលាឃុំឆ្នុកទ្រូ ដោយមានការចូលរួមពី លោក ឃួន សៅរុម អភិបាលស្រុកបរិបូណ៌នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ។លោក ឃួន សៅរុម អភិបាលស្រុកបរិបូណ៌បាននិយាយថា៖ លោកសូមអរគុណដល់មន្ត្រីបរិស្ថាន អាជ្ញាធរ និងប្រជាពលរដ្ឋដែលបានសហការគ្នាបានល្អក្នុង ការបង្ក្រាបបទល្មើសទាំងអស់នេះទទួលបានលទ្ធផលបល្អប្រសើរ។លោកស្នើសុំអោយប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកនេសាទត្រូវតែយល់ដឹងច្បាប់ស្ដីពីជលផលអោយបានច្បាស់លាស់ និងបញ្ឈប់ការប្រើប្រាស់នៅឧបករណ៍ខុសច្បាប់ទាំងអស់នេះបន្តទៀត ព្រោះថាបើមន្ត្រីជំនាញចាប់បានត្រូវទទួលទោសតាមផ្លូវច្បាប់ ដែលអាចជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ។ លោកក៏បានផ្ដាំផ្ញើដល់សមត្ថកិច្ចផងដែរថា៖ត្រូវតែយកចិត្តទុកដាក់ធ្វើការស៊ើបអង្កេតបង្ក្រាបរបាំងស្បៃមុងជាបន្តអោយទាន់តែអស់ កុំធ្វើការបង្ក្រាប១កន្លែង ទុក្ខ១កន្លែង ដែលនាំអោយប្រជាសាទរិះគន់ថាសមត្ថកិច្ចស្អប់១ ស្រឡាញ់១និងដែលគេសង្ស័យថាកន្លែងបង់លុយអោយអត់នាំគ្នាចុះបង្ក្រាប៕IMG_9730 (Copy) 1445233269894 (Copy)