ខេត្តកំពង់ឆ្នាំង៖ លោក សោម វឺន អភិបាលស្រុករលាប្អៀរ រួមនិងលោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមនិងសហការីនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនគ្រួសារងគ្រោះដោយភ្លើងឆាបឆេះ
ផ្ទះមួយ នៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខណៈដែលឪពុកម្តាយមិននៅ មានកូនតូចបង្កាត់ភ្លើងដាំបាយ ។លោក សោម វឺន បានបញ្ជាក់ថាៈ គ្រួសារខាងលើមានប្តីឈ្មោះ កែវ វាសនា អាយុ២៦ឆ្នាំ មានទី លំនៅភូមិឃុំកើតហេតុខាងលើ ។នៅថ្ងៃកើតហេតុ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៤និង៣០នាទី បុរសជាប្តីទៅធ្វើការជាជាងសំណង់ ប្រពន្ឋទៅស៊ីឈ្នួលលាងចានអោយអាហារដ្ឋានមួយកន្លែង នៅសល់តែកូនតូច២នាក់ បានបង្កាត់ភ្លើងដាំបាយបណ្តាលអោយភ្លើងរាលដាលឆេះផ្ទះ១ខ្នងអស់ទាំងស្រុង ដែលមានទំហំ៤គុណ ៥ម៉ែត្រ ដំបូលនិងជញ្ជាំងប្រក់ស្លឹក កា្រលរនាបឬស្សី ។ ក្នុងនោះដែរនៅមានការឆេះខូចខាតអង្ករអស់៥០គីឡូក្រាម ទូរទស្សន៍ពណ៌១គ្រឿង សៀវភៅគ្រួសារ សំបុត្រកំណើត សម្លៀកបំពាក់និង សំភារៈជាច្រើនទៀត ។លោកអភិបាលស្រុករលាប្អៀរបានបញ្ជាក់ទៀតថា៖ចំពោះសម្ភារះជាអំណោយដែលបានផ្តល់ជូនគ្រួសាររងគ្រោះខាងលើនេះមាន អង្ករ៣០គីឡូក្រាម ម៉ី១ កេះ ត្រីខ១០កំប៉ុង មុង១ភួយ១ ក្រមារ១ សារុង១ ថវិការបស់អនុសាខា ៥ ម៉ឺនរៀល និងសម្ភារះផ្ទះបាយមានចានឆ្នាំង ចង្ក្រាន ជាច្រើនទៀត គឺជាអំណោ យរបស់ ព្រះចៅអធិការវត្តទេពធីតារាម ហៅវត្តលោកយាយទេព នៅក្នុងក្រុងកំពង់ឆ្នាំង។ក្រោយពីទទួលអំណោយខាងលើនេះ គ្រួសាររងគ្រោះខាងលើមានសេចក្តីរីករាយ និងសួមថ្លែងអំណរគុណ ចំពោះលោកអភិបាលស្រុក លោកនាយកសាខាកាកបាទក្រហមខេត្ត និងពិសេស ព្រះគ្រូជាចៅ អធិការវត្តលោកយាយទេព ដែលបានយកចិត្តទុកដាក់ ដល់គ្រួសារគាត់ដែលកំពុងខ្វះខាតនេះ សូមថ្វាយព្រះពរ និងជូនពរដល់សប្បុរជនទាំងអស់ សូមជួបប្រទះតែនឹងសេចក្តីសុខរហូតតទៅ៕




































