សៀមរាប៖ សមត្ថកិច្ចចម្រុះនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តសៀមរាប ចុះបង្ក្រាបទីតាំងកែឆ្នៃឈើប្រណិតខុសច្បាប់របស់ជនជាតិវៀតណាមហេតុការចុះបង្ក្រាបសិប្បកម្មកែឆ្នៃឈើប្រណិតនេះ ធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់នាថ្ងៃទី២៤ខែតុលា
ឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងនិងខេត្តសៀមរាប។លោកវរៈសេនីយ៍ឯក សឿន សេន បានអោយដឹងថា ដឹកនាំបញ្ជាផ្ទាល់ដោយលោក រាជ សម្បត្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោក វរៈសេនីយ៍បន្តទៀតថា ម្ចាស់ទីតាំងមានឈ្មោះtrang van cuong ភេទប្រុសអាយុ៣១ឆ្នាំជាជនជាតិវៀតណាម រស់នៅភូមិឃុំខាងលើក្នុងនោះដែរ ធ្វើការឃាត់ខ្លួនបានកម្មករ៤នាក់លោក ញឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថាឈើប្រណឹត ៤ប្រភេទ ធ្នង់ នាងនួន គគីរ កកោះ បច្ចុប្បន្ន យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីព្រះដាក់ វត្ថុតាងរួមមានម៉ាស៊ីកែឆ្នៃឈើ៣គ្រឿង វត្ថុតាំង ធ្នង់ចំនួន១៧៩សន្លឹកស្មើ១,៥២៤ម៉ែត្រគូប កកោះចំនួន២៣សន្លឹកស្មើ០,១៣៨ម៉ែត្រគូប គគីនិងគ្រឿងសង្ហារឹមចំនួនផ្សេងទៀត ចំណែកកម្មករ៤នាក់ជនជាតិវៀតណាមត្រូវដោះលែងបន្ទាប់ពីម្ចាស់ទីតាំងព្រមឲ្យសមត្ថកិច្ចធ្វើការផាកពិន័យតាមផ្លូវច្បាប់៕វេហាស៍




































