នគរបាលខេត្តសៀមរាប បង្ហាញមុខជនសង្ស័យចំនួន០៩នាក់ពាក់ព័ន្ទករណីលួច

0

 

ខេត្តសៀមរាប៖ កំលាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគបាលខេត្តសៀមរាប រួមជាមួយនគរបាលក្រុងសៀមរាបនៅព្រឹកថ្ងៃច័ន្ទទី២៦ខែតុលាឆ្នាំ២០១៥នេះ បានបង្ហាញមុខជនសង្ស័យចំនួន០៩នាក់ករណីពាក់ព័ន្ទលួចនឹងបង្ករបួសស្នាម។លោក វរសេនីយ៏ទោ 12071635_879365572146267_759950088_nភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលបានឲ្យដឹងថា ជនសង្ស័យចំនួន០៩នាក់នេះ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០១៥ ដោយកំលាំងនគរខេត្តសហការណ៏ជាមួយកំលាំងក្រុងសៀមរាបរួមនិងកំលាំងប៉ុស្តិ៏។ បន្ទាប់ពី លោក វរសេនីយ៏ទោ ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាល។      បានប្រតិកម្មទៅនឹងសារពត៏មានដែលបានចុះផ្សាយកាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០១៥កន្លងមកថានៅក្នុងក្រុងសៀមរាបអសន្តិសុខគ្នានសុវត្ថភាពពោពេញទៅដោយក្មេងស្ទាវនិងក្រុមចោ។មន្ត្រីនគរបាល បានបន្ថែមថា ជនសង្ស័យទី១ឈ្មោះ ស ខន ភេទប្រុសអាយុ៣១ឆ្នាំ ទី២ឈ្មោះគង់ សីហា ហៅតឿ ភេទប្រុស អាយុ១៨ឆ្នាំ ទី៣ឈ្មោះរឿម រ៉ាន់នី ភេទប្រុសអាយុ២៤ឆ្នាំ ទី៤ឈ្មោះជេស អំណត់ ហៅធំ ភេទប្រុសអាយុ២៣ឆ្នាំ ទី៥ឈ្មោះឆាយ សុធាវិចិត្ត ហៅពៅ អាយុ១៨ឆ្នាំ ទី៦ឈ្មោះធឿន សុណារិទ្ធា ហៅម៉ៅ ភេទប្រុសអាយុ ១៧ឆ្នាំ ទី៧ឈ្មោះមឿន សុវណ្ណារ៉ា ហៅហេង លីហួរ ភេទប្រុសអាយុ ១៧ឆ្នាំ ទី៨ឈ្មោះអ៊ិក ឌីណា ភេទប្រុសអាយុ ១៧ឆ្នាំ ទី៩ឈ្មោះស៊ុន ប៊ុនហេង ហៅតាទឹកកក ភេទប្រុសអាយុ ៣១ឆ្នាំ។ ជនសង្ស័យទាំងនោះ ត្រូវបាន សមត្ថកិច្ច បញ្ជូនទៅ ស្ថាប័ន តុលាការ នៅថ្ងៃច័ន្ទនេះ ដើម្បីអនុវត្តទៅតាម ផ្លូវច្បាប់៕ដោយ ស៊ាន ផាត11223651_1644665685806257_1848091601978831188_n 12039463_1644665695806256_6588397478353059790_n