លោកអាត់ខែមចុះ​សំណេះសំណាល​និង​ពន្យល់​ស្ថានការណ៏​នយោបាយដល់​ប្រជាពលរដ្ឋ​និង​សកម្មជន​នៅក្នុង៣ស្រុក

0

ខេត្តបន្ទាយមានឃជ័៖ ព្រឹកថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៥ លោកឧត្តមសេនីយ៏ ត្រីអាត់ខែនស្នងការនគបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារជាច្រើននាក់បានចុះទៅកាន់ភូមិស្វាយសភូមិតាដួល របស់ឃុំផ្គាំ ស្រុកស្វាយចេក និងភូមិស្វាយខ្មៅ របស់ឃុំពន្លៃ ស្រុកភ្នំស្រុក និងបន្តទៅimageភូមិអណ្តូងខ្លុង ឃុំថ្មពួក ស្រុកថ្មពួក ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងនិងសកម្មជនរបស់ខ្លួនធ្វើការផ្សព្វផ្សាយអំគោលនយោបាយរបស់គណបក្សប្រជាជននិងនិយាយអំពីសន្តិសុខសង្គមផងដែរ។ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅក្នុងស្រុកទាំង៣នោះលោកអាត់ខែមបាននិយាយថាកន្លងមកលោកឧបនាយករដ្ឋមន្ត្រីកែគីមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យតែងតែយកចិត្តទុកដាក់អំពីការសុខទុក្ខដល់ប្រជាពលរដ្ឋក្រីក្រីនៅតាមជនបទក្នុងនោះលោកបានធ្វើការចែកអំណោយដល់ពួកគាត់ ជួយសង់ផ្ទះដែលខ្យល់កន្ត្រាក់បានបំផ្លាញកន្លងមក ពិសេសគឺជួយដល់បងប្អូនក្រីក្រដែលរស់នៅផ្ទះស្បូវរើចេញធ្វើផ្ទះប្រស័ង្កសីជំនួសវិញបានជាច្រើនខ្នងកន្លងមកហើយ។ក្នុងនោះលោកអាត់ខែមក៏បានលើកយកគោលនយោបាយរបស់គណបក្សប្រជាជនថាក្រោមការដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែនកន្លងមកធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញធ្វើឲ្យប្រជាពលរដ្ឋប្រកបមុខរបចិញ្ចឹមជីវិតរស់យ៉ាងសុខសាន្តចំណែកហដ្ឋារចនាស័ម្ពន្ធមានដូចជា ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ពិសេសប្រព័ន្ធធារាសាស្ត្រមានការរីកចំរើនគួឲ្យកត់សំគាល់ផងដែរ។លោកអាត់ខែមបាននិយាយបន្តទៀតថាក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃរបស់សម្តេចតេជោហ៊ុនសែននោះធ្វើឲ្យប្រទេសជាតិមានការរីកចំរើន មានស្ថេរភាពនយោបាយ សន្តិសុខសង្គម និងសណ្តាប់ធ្នាប់គ្រប់ទីកន្លែងដែលធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។image (1) image