ពលរដ្ឋខ្មែរ៦នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ក្រោយពីជាប់គុកនៅស្រុកថៃអស់១ឆ្នាំពីបទ ចូលកាប់ឈើគ្រញូង

0

ខេត្តឧត្តរមានជ័យ៖ ​ពលរដ្ឋខ្មែរចំនួន៦នាក់ មានស្រុកកំណើតនៅខេត្តកំពត នៅវេលាម៉ោង១និង៤០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥នេះ ត្រូវបានសមត្ថកិច្ចថៃដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយពីពលរដ្ឋទាំងនោះជាប់ឃុំនៅពន្ធនា គារប្រទេសថៃអស់រយះពេលជាង១ឆ្នាំIMG_8643 ពីបទចូលកាប់ឈើគ្រូញូងដោយខុសច្បាប់ក្នុងទឹកដីរបស់គេ។​ពលករទាំងនោះរួមមាន១/ឈ្មោះ ណាវ រីម ភេទប្រុស អាយុ៥៥ឆ្នាំ ២/នាក់ អូរ ភេទប្រុស អាយុ ៣០ឆ្នាំ ពលរដ្ឋ២នាក់នេះរស់នៅភូមិដំណាក់ស្នួល ឃុំត្រពាំងបី​ ស្រុកឈូក ខេត្តកំពត ត្រូវបានថៃចាប់ ខ្លួនកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤កន្លងទៅ ខណះដែលពួកគាត់ឆ្លងដែនតាមច្រកអូរស្វាយ ដើម្បី កាប់ឈើ។រីឯ៣/ឈ្មោះ គន ហាក់ ភេទប្រុស អាយុ៤១ឆ្នាំ ៤/ឈ្មោះ​ បូ រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ៥/ឈ្មោះ ដន ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ៦/ឈ្មោះ សែម វេត ភេទប្រុស ងាំយុ៤៥ឆ្នាំ រស់នៅភូមិអូរ ស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានថៃចាប់ខ្លួនកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤។​ក្រោយពីជាប់ឃុំនៅស្រុកថៃអស់រយះពេលជាង១ឆ្នាំ គ្មានអាជ្ញាធរជួយអន្តរាគមន៍នោះ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៥នេះ ពលរដ្ឋទាំងនោះត្រូវបានថៃដោះលែងឲ្យមានសេរីភាពវិញ និងបានបញ្ជូន មកស្រុកកំណើតតាមច្រកអន្តរជាតិជាំសាងាំផងដែរ។​គួរបញ្ជាក់ថា ច្រករបៀងអូរស្វាយនៅស្រុកត្រពាំងប្រាសាទគឺជាច្រករបៀងមួយដែលបើកឲ្យ មានបទល្មើសឆ្លងដែនខុសច្បាប់ម៉ាសេរី ពិសេសច្រកមួយនេះត្រូវបានគេដឹងថា ជាច្រកសម្រាប់នាំចូល​ឈើ​គ្រញូងពីប្រទេសថៃ។បើនិយាយពីគោលដៅខាងលើមានសមត្ថកិច្ចមិនតិចជាង១០ស្ថាប័នទេ តែ​គ្មាន​​ឆន្ទះទប់ស្កាត់ឬបង្ក្រាបបទល្មើសឡើយ ពិសេសសឹងរងស្រុកត្រពាំងប្រាសាទ កងពលលេខ៦ វរះនគរបាលការពារព្រំដែន៩០៥ មានតែអ្នកដាក់កុងត្រូលជជុះរាប់ក្បាលឡានយកលុយ តែប៉ុណ្ណោះ។​ហើយពលរដ្ឋដែលត្រូវសមត្ថកិច្ចថៃចាប់ដាក់គុក គឺដោយសារតែសមត្ថកិច្ចតាមព្រំដែន បើកភ្លើងខៀវឲ្យ​ចូលទៅដីគេដើម្បីកាប់ឈើគ្រញូងមកលក់ឲ្យឈ្មួញទើបពួកគាត់មានបញ្ហាបែបនេះ ៕IMG_8643