ឯកឧត្តមអភិបាលខេត្តចុះពិនិត្យផែនការអនុវត្តរបស់គណៈកម្មការចំរុះខេត្តក្នុងការបន្លាស់ទីតាំងថ្មី របស់ផ្ទះបណ្តែតទឹកនៅទន្លេផ្សារក្រោម និងដាក់ផែនការអនុវត្តបន្ត

0

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឈួរ ចន័្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ បានចុះពិនិត្យមើលផ្ទះបណ្តែតទឹកក្នុងទន្លេផ្សារក្រោម នៅក្នុងថ្ងៃបញ្ចប់ឱសានវាតថ្ងៃទី២៥ ខែតុលា នៃផែនការបន្លាស់ទីតាំងថ្មីរបស់ផ្ទះបណ្តែតទឹក និងបានដាក់ផែនការមួយDSC00584ចំនួនទៀតរៀបចំច្រាំងទន្លេពីចំណុចដើមពោធិដល់ថ្នល់ដាច់ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង អោយមានសោភ័ណភាពក្លាយទៅជាតំបន់ទេសចរណ៍។នៅក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារចំរុះខេត្តបានជិះកាណូតពិនិត្យមើ
ល ស្ថានភាពផ្ទះបណ្តែតទឹកដែលនៅសេសសល់នៅតាមច្រាំងទន្លេពីចុងភូមិកណ្តាល ដល់ចុងភូមិចុងកោះ។ បន្ទាប់មកឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានបើកការប្រជុំមួយជាមួយក្រុមការងារចំរុះខេត្ត ដែលមានលោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការចំរុះខេត្ត រួមជាមួយប្រធានមន្ទីរអង្គភាពពាក់ពន្ធ័មួយចំនួនទៀត ដើម្បីជំរុញផែនការបន្លាស់ទីតាំងផ្ទះទឹកថ្មីអោយទទួលបានជោគជ័យតាមផែនការកំ ណត់ និងបានដាក់ផែនការមួយចំនួនដែលត្រូវអនុវត្តបន្តទៀតក្នុងការរៀបចំមាត់ទន្លេជាតំបន់ទេសចរណ៍។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានដាក់ផែនការដល់គណៈកម្មការចំរុះខេត្តអនុវត្តបន្តទៀតគឺត្រូវធ្វើកាណែនាំអប់រំ ដល់ប្រជាពលរដ្ឋជាម្ចាស់ផ្ទះបណ្តែតទឹកចំនួន១២ខ្នងដែលនៅសល់ក្នុងភូមិកណ្តាល ត្រូវតែធ្វើការអូសផ្ទះទៅកាន់ទីតាំងថ្មីចុងភូមិចុងកោះ ព្រោះឱសានវាតត្រូវបានបញ្ចប់នៅក្នុងថ្ងៃទី២៥ ខែតុលានេះហើយ។ ត្រូវណែនាំអោយប្រជាពលរដ្ឋជាម្ចាស់រោងលក់ឈើចំនួន២២រោង នៅតាមច្រាំងទន្លេជាប់កំពង់ផែកាណូតដរ កាត់DSC00573ដំបូលរោងឈើរបស់ខ្លួនអោយអស់នៅត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ហើយនៅពេលមន្ទីរសាធារណៈការខេត្តធ្វើផ្លូវតាមមាត់ទន្លេក្នុងភូមិចុងកោះរួច គឺតម្រូវអោយម្ចាស់រោងឈើទាំងអស់នោះ ទៅរកទីតាំងថ្មីលក់ដូរឈើនៅចុងភូមិចុងកោះវិញ។ដោយឡែកតូបលក់ដូរឥវ៉ាន់និងម្ហូបចំណីចំនួន២៣តូប នៅជុំវិញស្ថានីយប្រេង លោក ម៉ែន ធឿន និងរោងលក់កសិផលរបស់ប្រជាពលរដ្ឋមកពីចំការ ដែលធ្លាប់ធ្វើនៅមាត់ទន្លេពេលទឹកស្រក ត្រូវរៀបចំអោយពួកគាត់ទៅលក់ដូរនៅខាងជើងកំពង់ផែយឿត្រីវិញ ចំពោះកំពង់ផែកាណូតដរ និងផែយឿត្រី នៅពេលខេត្តធ្វើផ្លូវថ្មីរួចក៏ត្រូវផ្លាស់ប្តូរទីតាំងទៅនៅចុងភូមិចុងកោះទាំងអស់វិញដែរ។ចំណែករបាំងសាច់អួនដាក់លបចាប់ត្រីដែលមាននៅតាមមាត់ទន្លេក្នុភូមិចុងកោះ ខណ្ឌ័រដ្ឋបាលជលផលត្រូវណែនាំអោយប្រជាពលរដ្ឋរើរុះចេញដើម្បីអោយមានសោភណ័ភាពមាត់ទន្លេ។ កន្លែងបូមទឹករបស់រដ្ឋាករទឹកខេត្តចំណុចមុខដើមពោធិ និងទីតាំងគ្រឿងចក្រនៅចំណុចកំពង់ផែកាណូតដរត្រូវកែលំអរលាបថ្នាំអោយស្អាត ដើម្បីស្វាគមន៍ការរៀបចំពិធីជូនដំណើរកីឡាករអុំ ទូករបស់ខេត្តនៅថ្ងៃទី២២ ខែវិច្ឆិកា ទៅចូលរួមពីធីប្រណាំងទូកនៅទីក្រុងភ្នំពេញ។លោក ស៊ុន សុវណ្ណរិទ្ធិ ប្រធានគណៈកម្មការចំរុះខេត្ត ក៏បានអោយដឹងដែរថា៖ ចំពោះផ្ទះបណ្តែតទឹកសរុបចំនួន១.៤៨៦ខ្នងផ្ទះ មកដល់ថ្ងៃទី២៥ ខែតុលានេះ បានធ្វើការបន្លាស់មកទីតាំងថ្មីបានចំនួន៩៩ភាគរយហើយ ចំណែក១ភាគរយទៀត ដែលមានចំនួន១២ខ្នងផ្ទះបានធ្វើកិច្ចសន្យាសុំជួសជុលផ្ទះដែលទ្រុតទ្រោមអោយបានរឹងមាំសិន នៅថ្ងៃទី២៧ ខែតុលានេះពួកគាត់នឹងអូសចេញទៅទីតាំងថ្មីហើយ។លោក ស៊ុន សុវណ្ណរិទ្ធិ ក៏បានសុំថ្លែងអំណរគុណផងដែរ ចំពោះសមាជិករបស់ក្រុមការងារចំរុះខេត្តទាំងអស់ និងប្រជាពលរដ្ឋដែលបានសហការបានល្អក្នុងការអនុវត្តផែនការខាងលើនេះ និងស្នើសុំប្រជាពលរដ្ឋដែលពាក់ពន្ធ័ទាំងអស់ សហការអនុវត្តផែនការបន្តទៀត ដើម្បីជួយរៀបចំអភិវឌ្ឍន៍តំបន់ទេសចរណ៍មាត់ទន្លេក្នុងក្រុងកំពង់ឆ្នាំង អោយទទួលបានជោគជ័យ៕DSC00621 DSC00584