បន្ទាយមានជ័យះ ក្រសួងបរិស្ថាននាព្រឹកថ្ងៃទី២៥តុលា២០១៥នៅនិងសាលាស្រុកមង្គលបូរីបាននាំអំណោយជាអង្កចែកជូនដល់ប្រជាពលរដ្ឋក្រខ្សត់ចំនួន១០០គ្រួសារនៃស្រកមង្គលបូរីខេត្តបន្ទាយមានជ័យ។លោក ឡុង ពុន អភិបាលស្រុកមង្គលបូរីបានលើកឡើងថាដោយពិនិត្យ
ឃើញថានៅស្រុកមង្គលបូរីមានបងប្អូនប្រជាពលរដ្ឋដែលមានជីវិភាពក្រខ្សត់លោកបានចាត់អោយអាជ្ញាធរគ្រប់ឃុំស្រងយកប្រជាពលរដ្ឋណាដែលពិតជាក្រខ្សត់ក្នុងបាន100គ្រួសារមកពីឃុំចំនួន១៣ឃុំដើម្បីមកទទួលអំណោយជាអង្កពីឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងខ្ពង់ខ្ពសឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថាន។អង្កដែលប្រជាពលរដ្ឋទទួលបានគឺក្នុងមួយគ្រួសារទួលបាន៥០គីឡូក្រាម។លោក សាប៊ូអូស្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេច គតិព្រិទ្ទបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនជូនដល់បងប្អូនដែលលោកទាំងពីតែងនឹកនាគិតគូពីសុខទុក្ខនិងការលំបាករបស់បងប្អូន។លោកបានបន្តទៀតថាជំនួសមុខឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្វីបើអំណោយទាំងនេះវាតិចតួចតែវាអាចជួយសម្រួលដល់ការលំបាករបស់បងប្អូនអ៊ុំពូមីុងបានមួយរយះពេលដែរ។ហើយដើម្បីអោយជីវិភាពកាន់តែល្អប្រសើសូមអោយមានការខិតខំធ្វើស្រែចំការនិងប្រកបរបររកសីុធ្សេងៗ។



































