ឧត្តរមានជ័យ៖.បុរសទាំង៣នាក់ ជិះម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ទាំងសងខាង។ហេតុការគ្រោះថ្នាក់ ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូនោះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ នៅលើផ្លូវជាតិ លេខ៦៧B
ចំង៉ាយពីស្ពានអូរជីក៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។លោកវរសេនីយ៍ត្រី ហាស់ ហេង អធិការរង ផ្នែកសណ្តាប់ធ្នាប់ ស្រុកបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងជិះបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាងនោះ ១អ្នកបើកម៉ូតូឈ្មោះលាក គង់ ភេទប្រុសអាយុ២២ឆ្នាំ(របួសធ្ងន់)២.អ្នករួមដំណើរឈ្មោះសូ អ៊ុតដេត ភេទប្រុសអាយុ២៦ឆ្នាំ(របួសធ្ងន់)អ្នកទាំង២រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ. ៣អ្នកបើកម៉ូតូឈ្មោះមាស សាវន្ត ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ(របួសធ្ងន់)។លោកវរសេនីយ៍ត្រីហាស់ ហេង អធិការរងសណ្តាប់ធ្នាប់ បានបន្តទៀតថា អ្នកទាំង៣នាក់មូលហេតុ ផ្លូវត្រង់មិនពាក់មួកសុវត្ថិភាព រីឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចប៉ូលិស យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។





































