ថៃ៖ យោងតាមប្រភពព័ត៏មានពីប្រទេសថៃ បានអោយដឹងថា ប៉ូលិសប្រឆាំងបទល្មើសគ្រឿងញឿន ស្រុកអរ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ បានធ្វើការចាប់ខ្លួន ពលរដ្ឋខ្មែរចំនួន ពីរនាក់ ខណៈពេល ដែលពួកគេ ឆ្លងដែនចូល ប្រទេសថៃ រត់ពន្ឋថ្នាំញៀន
ចំនួន១ម៉ឺនគ្រាប់និងម៉ាទឹកកកចំនួន១០០ក្រាម ស្មើរ និង ២កញ្ចប់។ជនជាតិកម្ពុជា ដែលត្រូវសមត្ថកិច្ចថៃ ចាប់ខ្លួនទាំងពីរនាក់នោះ ត្រូវជាប្តីប្រពន្ឋ និងគ្នា បានឆ្លងដែនចូលប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត គេពុំទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយ ទេ។ បន្ទាប់ពីការឃាត់ខ្លួន ប៉ូលិសថៃ បានរឹបអូបបានថ្នាំញៀន ប្រភេទយ៉ាម៉ាព៏ណក្រហម ចំនួនមួយម៉ឺនគ្រាប់(១០.០០) និង ថ្នាំញៀនប្រភេទខេទឹកកក ចំនួន១០០ក្រាម ដែល តម្លៃ ប្រហាក់ ប្រហែលជាង០៣លានបាត(ប្រាក់ថៃ)។
ប្រភពបន្តអោយដឹងទៀតថា៖ ថ្នាំញៀនខាងលើ ត្រូវជនសង្ស័យបង្កប់ ក្រោមទ្រនាប់បាតស្បែកជើង ពាក់ដើរចូលទៅ ចរាចរណ៏ ក្នុងទឹកដីថៃ ប៉ុន្តែត្រូវអាជ្ញាធរថៃ ស្ទាក់ចាប់ខ្លួននៅចំនុចស្រុក អារ័ញ្ញប្រាថេត ។យោង តាមច្បាប់រដ្ឋ នៃ ព្រះរាជាណាចក្រថៃឡង់ ជនជាតិខ្មែរទាំងពីរនេះ និងត្រូវកាត់ទោស ប្រហារជីវិត ដោយដាក់កង់ឡានដុតទាំងរស់៕