សមាគមជីវិតនិងក្តីសង្ឃឹម ! សម្ពោធដាក់ឲ្យប្រើប្រាស់ បណ្ណាល័យសិក្សាមួយខ្នង មានតម្លៃជិត៣ម៉ឺនដុល្លា ជាគុណប្រយោជន៍បណ្តុះវប្បធម៌ នៃការស្រឡាញ់ និង អានសៀវភៅ

0

ខេត្តសៀមរាប៖ មណ្ឌលគម្រោងលើកកម្ពស់ការអប់រំសម្រាប់សិស្សស្រី នៃ សមាគមជីវិតនិងក្តីសង្ឃឹម បានរៀបចំបើកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ បណ្ណាល័យសិក្សាមួយខ្នង នាព្រឹកថ្ងៃសោរ៍ ទី២៤ តុលា ចុងសប្តាហ៍កន្លងទៅនេះ ។ បណ្ណាល័យមួយខ្នងនេះ មានតម្លៃសាងសង់និងAA753601.MXF.Still001ការចំណាយ បំពាក់សៀវភៅ ព្រមជាមួយសម្ភារៈផ្សេងៗទៀត ប្រមាណជិត ៣ ម៉ឺនដុល្លាអាមេរិក ។ ដែលថវិកាទាំងនេះ បានមកពីការជួយឧបត្ថម្ភដោយសប្បុរសជននៅសហរដ្ឋអាមេរិក តាមរយៈ អង្គការ ហ្គោ ខេម ភេញ ។ លោក សុខ ដានី អនុប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចូលរួមអបអរសាទរក្នុងពិធីបើកសម្ភោធនោះ ។ ព្រះតេជគុណ ធម្មនិន្ទោ ឡម លឿម នាយកប្រតិបត្តិនៃសមាគមជីវិតនិងក្តីសង្ឃឹម ( LHA ) មានសង្ឃដីកាថា ៖ សមាគមជីវិតនិងក្តីសង្ឃឹម គឺជាសមាគមដែលបានបង្កើតឡើងដោយក្រុមព្រះសង្ឃនៃខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំ២០០៥ ។ ការបង្កើតឡើងសមាគមនេះ គឺស្ថិតក្នុងគោលបំណងលើកស្ទួយ ជួយដល់ជីវិតកុមារកំព្រា ក្រីក្រ ជាពិសេសគឺ យុវតី ស្រ្តី ដែលងាយរងគ្រោះ ឲ្យមានជីវិតរស់នៅក្នុងសង្គម ល្អប្រសើរឡើង ក្នុងក្តីសង្ឃឹម មានភាពកក់ក្តៅ តាមរយៈនៃការទទួលបាន ការអប់រំ និង ថែទាំប្រកបដោយក្តីមេត្តា និង ករុណាធម៌ ។ សកម្មភាពរបស់សមាគម បានរួមចំណែកយ៉ាងសកម្ម ជាមួយកម្មវិធីនយោបាយ កាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះសមាគម មានគម្រោងចំនួន៦ ដែលត្រូវបានអនុវត្តន៍ ។ ព្រះតេជគុណ ឡម លឿម មានសង្ឃដីកា គូសបញ្ជាក់ថា ៖ គម្រោងលើកម្ពស់ការអប់រំសម្រាប់សិស្សស្រី គឺជាគម្រោងទី៦ របស់សមាគម ។ គម្រោងនេះ ផ្តោតទៅលើសិស្សស្រីនៅក្នុងAA752701.MXF.Still001កម្រឹតវិទ្យាល័យ និង ក្រោយបញ្ចប់នៅវិទ្យាល័យ ។ ព្រះតេជគុណបញ្ជាក់ថា គម្រោងមានកញ្ចប់អាហារូបករណ៍ សម្រាប់សិស្សបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និង ជំនាញវិជ្ជាជីវៈ ។ បច្ចុប្បន្ននេះ មណ្ឌលគម្រោងលើកកម្ពស់ការអប់រំសម្រាប់សិស្សស្រ្តី របស់សមាគមជីវិតនិងក្តីសង្ឃឹម មានសិស្សស្រីចំនួន១៩នាក់កំពុងស្នាក់នៅ និងកំពុងផ្តល់លទ្ធភាពឲ្យសិក្សានៅវិទ្យាល័យអង្គរ ។ នៅក្នុងឆ្នាំសិក្សាថ្មី ២០១៥-២០១៦ គម្រោងនេះ ត្រូវបានជ្រើសរើសសិស្សស្រីថ្មី ចំនួន១៩នាក់បន្ថែមទៀត ដូចនេះ កម្មវីធីសម្ពោធបណ្ណាល័យនេះ ក៏ត្រូវបានអបអរស្វាគមន៍ ការមកដល់កូនៗ សិស្សថ្មី ទាំង១៩នាក់នោះ ផងដែរ ។ ព្រះតេជគុណ បានបញ្ជាក់បន្ថែមថា ៖ មកដល់ពេលនេះ គម្រោងលើកកម្ពស់ការអប់រំសម្រាប់សិស្សស្រ្តី នៃ សមាគមជីវិតនិងក្តីសង្ឃឹម មានសិស្សសារុប ៦៨នាក់ ក្នុងនោះសិស្សចំនួន៥នាក់ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ សិស្សចំនួន២៥នាក់កំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង និងនៅខេត្តសៀមរាប និង ១០នាក់ផ្សេងទៀត កំពុងសិក្សាផ្នែកជំនាញវិជ្ជាជីវៈ នៅក្នុថខេត្តសៀមរាប ។ ព្រះតេជគុណ ឡម លឿម បានឲ្យដឹងថា បណ្ណាល័យដែលបានកសាងនៅក្នុងមណ្ឌលនៃគម្រោងនេះ មិនត្រឹមតែសម្រាប់កូនៗ នៅក្នុងមណ្ឌលនេះបានសិក្សាស្រាវជ្រាវបង្កើនចំណេះដឹងបន្ថែមនោះទេ តែជាគុណប្រយោជន៍សម្រាប់សាធារៈជនទូទៅ និងជាគោលបំណងបង្កើតឡើងនូវវប្បធម៌ស្រឡាញ់ និងអានសៀវភៅ ។ ដូច្នេះហើយ ដើម្បីគុណភាពនៃបណ្ណាល័យ ការរៀបចំ ក្រៅពីការបំពាក់សៀវភៅប្រមានជាជាងមួយពាន់ក្បាល ក៏មានការបំពាក់ឧបករណ៍អេឡិចត្រីនិចផងដែរ ដូចជាកំព្យូទ័រ អិលស៊ីឌី projector ការតភ្ជាប់បណ្តាញអ៊ីនធឺណិត បំពាក់ តុ កៅអី ជាដើម ។AA745201.MXF.Still001 AA753601.MXF.Still001 AA752701.MXF.Still001