​រដូវ​កាល​ប្រកួត​បាល់ទាត់​លី​គ​នៅ​ខេត្តព្រះវិហារ​ដំណើរការ​ ​ល្អ​ទាក់ទាញ​អ្នកគាំទ្រ​ចូល​ទស្សនា​រាល់​កម្មវិធី​ប្រកួត​

0

​ព្រះវិហារ​ បច្ចុប្បន្ននេះ​វិស័យ​កី​ទ្បា​នៅ​ខេត្តព្រះវិហារ​កំពុងមាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​យ៉ាងច្រើន​ដោយសារ​មានការ​ចូលរួម​លើកស្ទួយ​ពី​លោក​អភិបាលខេត្ត​និង​អង្គភាព​មន្ទីរអប់រំ​យុវជន​និង​កី​ទ្បា​ខេត្តព្រះវិហារ​បង្កើត​នូវ​កម្មវិធី​រដូវ​កាល​ប្រកួត​បាល់ទាត់​លី​គ​ចាប់ពី​ឆ្នាំ​២០១៥​នេះ​តទៅ​អោយមាន​ដំណើរការ​វិវត្តន៍​រីកចំរើន​។​
​ប្រភពព័ត៌មាន​មិន​ផ្លូវការ​បានអោយដឹងថា​ខាង​ការិយាល័យ​កី​ទ្បា​នៃ​មន្ទីរអប់រំ​យុវជន​និង​កី​ទ្បា​ខេត្តព្រះវិហារ​បានធ្វើ​សំណើ​រដាក់​ជូន​លោក​អ៊ុំ​ម៉ា​រ៉ា​អភិបាលខេត្ត​សុំអោយ​លោក​ជួយផ្តល់​ជា​ប្រាក់រង្វាន់​លើកទឹកចិត្ត​សំរាប់​ក្លិប​កី​ទ្បា​ករ​ដែល​ប្រកួត​ឈ្នះ​ជើងឯក​បាត់​ទាត់​លី​គ​។​សំណើរ​នោះ​ស្ងាត់ឈឹង​មិនទាន់មាន​ការឆ្លើយតប​ជា​ផ្លូវការ​ពី​លោក​អភិបាលខេត្ត​ព្រះវិហារ​នៅ​ទ្បើ​យ​ទេ​ថា​កម្មវិធី​ប្រកួត​បាល់ទាត់​លី​គ​ឆ្នាំ​២០១៥​ពានរង្វាន់​លោក​អភិបាលខេត្ត​មាន​ចំនួន​ទឹកប្រាក់​ប៉ុន្មាន​លាន​រៀល​នោះទេ​។​
​មន្ដ្រី​ការិយាល័យ​កី​ទ្បា​ខេត្ត​ម្នាក់​បានអោយដឹងថា​ការប្រកួត​កី​ទ្បា​បាត់​ទាត់​លី​គ​នៅ​ឆ្នាំ​២០១៥​នេះ​មានដំណើរ​ការល្អ​ជាង​ឆ្នាំមុន​ដោយសារ​មានការ​ចូលរួម​បង្កើត​ក្លិប​បាល់ទាត់​បាន​ច្រើន​ដើម្បី​ប្រកួត​លក្ខ​ណះ​មិត្តភាព​នៅ​មណ្ឌល​កី​ទ្បា​ខេត្ត​ក្នុង​ក្រុង​ព្រះវិហារ​។​ក្នុងនោះ​មាន​ស្ថាប័ន​មន្ទីរ​,​គ្រឹះស្ថានសិក្សា​រដ្ឋ​,​សហគ្រាស​ឯកជន​,​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​,​តំណាង​សាលាស្រុក​បាន​យកចិត្តទុកដាក់​បង្កើត​ក្លិប​កី​ទ្បា​ផ្ទាល់ខ្លួន​សរុប​ទាំងអស់​ចំនួន​១២​ក្លិប​រឺ​ក្រុម​។​
​នៅក្នុង​តារាង​កម្មវិធី​របស់​គ​ណះ​កម្ម​ការរៀបចំ​ការប្រកួត​បានអោយដឹងថា​រដូវ​កាល​ប្រកួត​បាល់ទាត់​លី​គ​មហាជន​ឆ្នាំ​២០១៥​ពានរង្វាន់​លោក​អភិបាលខេត្ត​ព្រះវិហារ​នេះ​សរុប​ទាំងអស់​មាន​ចំនួន​១១​សប្តាហ៍​ស្មើនឹង​៦៦​ប្រកួត​គិត​ចាប់តាំងពី​ដើមរដូវ​កាល​ប្រកួត​ថ្ងៃទី​២៩​សីហា​២០១៥​រហូតមកដល់​ថ្ងៃទី​២៤​តុលា​២០១៥​នេះ​ជា​លទ្ធផល​បាន​ចំនួន​៥១​ប្រកួត​ហើយនឹង​បញ្ចប់​ការប្រកួត​ចុងក្រោយ​នៅ​ថ្ងៃទី​០៨​វិច្ឆិកា​២០១៥​ខាងមុខនេះ​។​
​ការប្រកួត​ចុងរដូវ​កាល​នៅ​ថ្ងៃទី​២៤​តុលា​នេះ​គឺ​ក្លិប​បាល់ទាត់​វិទ្យាល័យ​ជាស៊ីម​ប៉ះ​ជាមួយ​ក្លិប​អាណាចក្រ​ខ្មែរ​ហើយ​ក្លិប​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​ប៉ះ​ជាមួយ​ក្លិប​ព្រហ្ម​មុខ​បួន​និង​ក្លិប​អេស៊ីលីដា​ប៉ះ​ជាមួយ​ក្លិប​អង្គការ​វើ​ល​វី​ហ្សិ​ន​។​ក្លិប​បាត់​ទាត់​ព្រហ្ម​មុខ​បួន​មកពី​ស្រុក​គូលែន​ជា​ក្រុម​កី​ទ្បា​ករ​ជើង​ខ្លាំង​លេង​បានល្អ​ជាងគេ​ហើយ​ឈរ​នៅលើ​ពូ​លតា​រាង​គិត​មកដល់ពេលនេះ​រំពឹងថា​ជា​ក្រុម​ជើងឯក​ឈ្នះ​ពានរង្វាន់​នៅពេល​បញ្ចប់​រដូវ​កាល​ប្រកួត​បាល់ទាត់​លី​គ​ខាងមុខនេះ​។​
​អ្នកគាំទ្រ​ទស្សនា​ការប្រកួត​បាល់ទាត់​ម្នាក់​បានអោយ​អ្នកសារព័ត៌មាន​ដឹងថា​គាត់​រីករាយ​ណាស់​នៅពេល​ខេត្តព្រះវិហារ​បានរៀបចំ​អោយមាន​ការប្រកួត​បាល់​ទាត់​លី​គនេះ​ទ្បើង​។​គាត់​ចូលរួម​សម្តែង​មតិ​គាំទ្រ​ថា​ចង់អោយ​ខេត្តព្រះវិហារ​ជា​ទឹកដី​កំណើត​របស់គាត់​មានមុខមាត់​នឹង​គេ​ក្នុង​វិស័យ​កី​ទ្បា​ដើម្បី​ឈានទៅ​ប្រកួត​លក្ខ​ណះ​មិត្ត​ភាពជា​មួយក្រុម​កី​ទ្បា​ករ​ជើង​ខ្លាំង​នៅតាម​បណ្តា​ខេត្ត​រាជធានី​ដ៍ទៃទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕K4 K2