យានយន្ត​ចាស់​ខ្វះ​កា​ត្រួតពិនិត្យ​កំពង់​ចរាចរណ៍​លើផ្លូវ​ដាច់​កង់​ប្រាស់ដេក​លើផ្លូវ​របួសធ្ងន់​ស្រាល​ពី​នាក់​

0

 

​ខេត្តពោធិ៍សាត់​;​ដោយសា​តែ​រថយន្ត​ចាស់​មុន​បើកបរ​មិន​ត្រួតពិនិត្យ ទើប​រថយន្ត​ធុន​ធំ​មួយគ្រឿង​បាន​ប្រាស់ដេក​លើ​ទ្រូងផ្លូវ ខណៈពេលដែល​កំពុង​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៥​សុខៗ​ស្រាប់តែ​ដាច់​កង់​ខាងស្តាំ​ចេញពី​តួ​រថយន្ត​បណ្ដាល​ឲ្យ​វេ​ចង្កូត​រេ​ពេញ​ផ្លូវជាតិ​ក៍​ក្រឡាប់​ផ្ងា​ជើង ចាក់​ផ្លែស្វាយ​លើផ្លូវ​របួសធ្ងន់​និង​ស្រាល​មនុស្ស​ក្នុង​រថយន្ត​២​នាក់​និង​រង​កា​ខូចខាត​រថយន្ត​មួយចំនួន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​មោ​៉​ង ២​និង​១៥​នាទី​ទាបភ្លឺ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ត្រង់​ចន្លោះ​គីឡូ​មែ​៉​ត​លេខ​១៥១​និង​១៥២ ស្ថិតក្នុង​ភួ​មិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ដោយ​សំណាង​ណាស់​ពំមាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ចរាចរណ៍​លើផ្លូវ​។​image3

​លោក ខៀវ សុខា នាយ​ប៉ុ​ស្ត៍​នគរបាល​ឃុំ​ក្បាល​ត្រាច បាន​ឲ្យ​ដឹង​នៅ​កន្លែងកើតហេតុ​ថា រថយន្ត​មួយគ្រឿង​នេះ​ជា​ប្រភេទ​ហី​ុ​យា​៉​ន់​ដាយ​ព​ណ៍ស​ស្លាក់​លេខ​ភ្នំពេញ​3C . 84-84 បាន​ចរាចរណ៍​ពី​កើត​ឆ្ពោះទៅ​ទិស​ខាងលិច​លើផ្លូវ​ជាតិ​លេខ​៥​។ ដោយ​រថយន្ត​នេះ​ផ្ទុក​ផ្លែស្វាយ​ពេញ​ខាងក្រោយ​រថយន្ត មាន​មនុស្ស​ជិះ​តែ​២​នាក់​ប៉ុណ្ណោះ​គឺ​តៃកុង​បើកបរ​ឈ្មោះ អូន ប៉ូរា​៉ ភេទ ប្រុស​អាយុ​១៨​ឆ្នាំ​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​។ និង​ម្នាក់ទៀត​ជា​ព្រូ​រថយន្ត​ឈ្មោះ អ៊ូច សុខន អាយុ​២៨​ឆ្នាំ ភេទ​ប្រុស នៅ​ខេត្តតាកែវ​។​

​លោក សុខា​បន្តថា​ពេលដែល​ពួកគេ​បើកបរ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៥​សុខៗ មកដល់​ចំនុច​ចន្លោះ​គីឡូ​មែ​៉​ត្រ​១៥១​និង​១៥២​កើតហេតុ​ខាងលើ រថយន្ត​នោះ​ក៍បាន​ដាច់​កង់​ក្រោយ​ផ្នែក​ខាងស្តាំ ចេញពី​តួ​រថយន្ត​ទៅ​បាត់ ក៍​ចាប់ផ្ដើម​រ៉េ​ចង្កូត​ចុះ​ឡេ​ី​ងៗ​ហើយ​ទាញ​ទៅ​ស្ដាំ​ដៃ ក៍​ក្រឡាប់​ផ្ងា​ជើង​លើផ្លូវ​ជាតិ​តែម្ដង​។ ដោយ​ម្នាក់​ជា​ព្រូ​រថយន្ត​រងរបួស​ធ្ងន់​នឹង​តៃកុង​បើកប​ខាង​របួសស្រាល រថយន្ត​រង​កា​ខូចខាត​មួយចំនួន​រួមជាមួយ​ផ្លែស្វាយ​ផង​។ ក្រោយ​កើត​ហេ​ត​ភ្លាម​នគរបាល​ចរាចរ​ណ៍​បាន​ទៅ​កន្លែង​កើត ដោយ​និយាយថា​ជនរងគ្រោះ​ម្នាក់​ជា​ព្រូ​រងរបួស​ធ្ងន់​ឈ្មោះ អ៊ូច សុខន នោះបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ ។ ដោយឡែក​រថយន្ត​នគរបាល​ចរាចរណ៍​បាន​ទៅ​ជួយ​ដាក់​ស្លាក់​សញ្ញា​សំគាល់​ចរាចរណ៍​ទាំង​យប់នោះ​រហូតដល់​ភ្លឺ​ក្រែង​មាន​គ្រោះថ្នាក់​ទៀត ទើប​ស្ទូច​យកទៅ​ជួសជុល​និង​សា​សម្ភារៈ​ផ្លែស្វាយ​ដាក់​រថយន្ដ​ផ្សេង ។ លោក ទូច មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ស្រុក​ក្រគរ​បាន​ស្ដីបន្ទោស​ថៅកែ​រថយន្ត​នោះ​ថា មូលហេតុ​គ្រោះ​បែបនេះ​គឺ​ដោយសា​រថយន្ត​ចាស់ មុន​ធ្វើកា​បើកបរ​ដឹក​សម្ភារៈ​ផ្ទុកទំនិញ​ផ្សេងៗ មិន​ព្រម​ត្រួតពិនិត្យ​រថយន្ត​ខ្លួន​ឡើយ ។ ហើយ​នេះ​សំណាង​ណាស់​ពេលដែល​ជួប​គ្រោះថ្នាក់​នេះ​អត់​មាន​រថយន្ត​និង​អ្នកដំណើរ​អត់​ចរាចរណ៍​ទៅមក រាង​ស្ងាត់​បន្តិច របួស​តែ​ពី​នាក់​តៃកុង​និង​ព្រូ បើ​មាន​រថយន្ត​អ្នកដំណើរ​ទៅមក​ច្រើន​វិញ​មិនដឹង​ជា​គ្រោះថ្នាក់​បែបណា បើ​កំពុងតែ​បើកប​ដាច់​កង់​រ៉េ​ពេញ​ផ្លូវ​ហើយ​ក្រឡាប់​បែបនេះ ដូច្នោះ​សួ​ម​ម្ចាស់​យាន្ត​គ្រប់​ប្រភេទ​មុន​ធ្វើកា​បើកប​ត្រូវ​ត្រួតពិនិត្យ​រថយន្ត​ឲ្យ​បាន​គ្រប់គ្រាន់​សិន​សំ​ុ​ចរាចរណ៍​ដឹកទំនិញ​លើផ្លូវ​ជាតិ​។