ឧត្តរមានជ័យ៖កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាព ចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកបន្ទាយអំពិល ធ្វើការឃាត់ខ្លួន។លោកវរសេនីយ៍ទោ ហម ភារម្យ អធិការនគរបាលស្រុកបានឲ្យ្ដឹងថា កម្លាំងសមត្ថកិច្ចប៉ូលិសស្រុក ដែលឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាងនោះ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រីម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ផងដែរ។លោកវរសេនីយ៍ទោ ហម ភារម្យ អធិការនគរបាលស្រុកបានបន្តទៀតថា ជនសង្ស័យទាំង២នាក់ ដែលកម្លាំងជំនាញ ចាប់ឃាត់ខ្លួន ខណះពេលដែលកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀននោះ ទី១ឈ្មោះសុិន វិសាល ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិគោកស្វាយ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងទី២ឈ្មោះសារឿត ប៊ុនរ៉ុង ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិចារ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចយើងចាប់ឃាត់ខ្លួន រួមជាមួយវត្ថុតាង ថ្នាំញៀនប្រភេទ មេតំហ្វេតាមីនចំនួន២២គ្រាប់និងម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅសេរី២០១៥ ពាក់ស្លកលេខ ឧត្តរមានជ័យ១M.១៤៦៥។លោកវរសេនីយ៍ទោហម ភារម្យ អធិការនគរបាលស្រុកបានបន្តទៀតថា ក្រោយពេលឃាត់ខ្លួនកម្លាំងជំនាញកំពុង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕



































