ខេត្តព្រះសីហនុ៖ព្រែអាកាស្យាចំណុចខាងក្រោយរោងចក្រ(RCI)ដែលជាតំបន់អនុក្រិត្យលេខ៧៦ ជំរាល ក្បាលឆាយការពារប្រភពទឹកស្អាតថ្មីៗនេះកំពុងត្រូវបានមនុស្សមួយក្រុមធ្វើការកាប់បំផ្លាញយ៉ាងរង្គាលដោយក្រុមមនុស្សទាំងនោះបានធ្វើការអះអាងថាពូកគេជាទា ហានកងពលតូចលេខ៣១ការពារដែនកោះ ហើយការកាប់នេះពូកគេ ធ្វើតាមមេបញ្ជារការរបស់ខ្លូនឈ្មោះ ស្រ៊ុន សារឿន មេបញ្ជារ ការកងពលតូច លេខ៣១ការពារដែនកោះ។
.លោក ឧត្តមនាវី ស្រ៊ុន សារឿន មេបញ្ជារ ការកងពលតូចលេខ៣១ការពារដែនកោះជុំវិញបញ្ហារ នេះ លោក បានធ្វើការបញ្ជាក់ថាទីតាំងដីចំណុចខាងលើនេះទំហំប្រមាណ ជិត៣០ហិកតាជា ដីដែល រាជរដ្ឋាភិបាលប្រគាល់ឲ្យមកអង្គ ភាពកង់ពលតូចលេខ៣១អភិវឌ្ឍន៍ធ្វើជាបន្ទាយបំរើផលប្រយោជន៍ អង្គភាព មិនមែនបំរើផលប្រយោជន៍ បុគ្គល់នណាម្នាក់នោះទេ ប៉ុន្តែរបចច្ចុប្បន្នទីតាំងនេះនៅមិនទាន់ បានធ្វើអ្វីនៅ ឡើយទេគឺទើបតែចាប់ ផ្តើមកាប់ព្រែអាកាស្យាបន្តិចបន្តូចប៉ុណ្ណុះ។
.លោក ឌីសុខុម នាយរដ្ឋាលព្រែខេត្តព្រះសីហនុ បានធ្វើការបញ្ជាក់ផលដែរថាដីទីតាំងខាង លើ នេះពិតជាដីដែលរាជរដ្ឋាបានប្រគាល់ឲ្យអង្គភាពកងពលតូចលេខ៣១ពិតប្រាកដមែន ប៉ុន្តែរក្នុងលក្ខ័ យ៉ាងណានោះលោកមិនដឹងទេគឺគ្រាន់តែដឹងថាបើយោងតាមខ្លឹមសារ(សជណ)លេខ១០២១ចុះថ្ងៃទី០៩កញ្ញាឆ្នាំ២០១៥របស់ទីស្តីការគណៈរដ្ឋមន្ត្រីត្រង់ចំណុចលេខ១បានបញ្ជាក់យ៉ាងច្បាស់ថា(ក្រសូងមហាផ្ទៃបន្តសម្របសំម្រូលដើម្បីធ្វើការដកហូតដីដែលមានការអនុញាត្តតែគ្មានការអនុភិវ្ឍន៍)ពោលគឺដីដែលរាជរដ្ឋាភិបាលបានប្រគាល់ឲ្យហើយនិងមិនមានធ្វើអីសោះគឺត្រូវដក់ហូតយកទុកជាសប្បត្តិរដ្ឋវិញទាំងអស់។
.លោក ឌីសុខុម បានបញ្ជាក់ន្ថែរទៀតថាជុំវិញទីតាំងដីខាងលើនេះលោកបានចុះទៅពនិត្យមើល ជាក់ស្តែងនិងបានធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើនិងអជ្ញាធរខេត្តព្រះសីហនុរូចរាល់ហើយ ត្រង់ថា ថ្នាក់លើឬថ្នាក់ខេត្តមានចំណាតការយ៉ាងណានោះលោកមិនដឹងទេ។
.លោក យន្ត មីន អភិបាលនែគណៈអភិបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថាចំពោះករណីការ កាប់ព្រែអកាស្យាខាងលើនេះលោកបានបញ្ជារឲ្យមន្ត្រីពាក់ពន្ធ័ចុះទៅពិនិត្យនិងបានធ្វើការផ្អាកសកម្មភាពជាបណ្តោះអាសន្នហើយដើម្បីមានវិធានការបន្តតាមផ្លូវច្បាប់។
.គួរបញ្ជាក់ផងដែរថាថ្មីៗនេះទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេចចេញ(សជណ)លេខ១០២១ចុះថ្ងៃទី០៩កញ្ញាឆ្នាំ២០១៥ដែលយោងតាមចំណារឯកភាពដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីចុះថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៥ ដីដែលមានកម្មសិទ្ធិគ្រប់ប្រភេទក្នុងរង្វង់កំណត់ដោយ អនុក្រិត្យ លេខ៧៦ ចុះថ្ងៃទី២០ខែមករាឆ្នាំ១៩៩៧ត្រូវលុយចោលទាំងងអស់ ហើយតំរ៉ូវឲ្យក្រសូង រុក្ខា ប្រម៉ាញ់និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរមួលដ្ឋាន .អគ្គបញ្ជារការដ្ឋាននែកងយោធពលរខេមរ ភូមិមិន្ទ .មេបញ្ជាការកងរាជអាវុធហត្ថ . ចុះកម្ទេចហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ក្រៅពីផ្លូវ រូមមានផ្ទះ ខ្ទម របង់ ដំណាំនៅក្នុងតំបន់ដែលកំណត់ដោយអនុក្រិត្យលេខ៧៦។ហើយនៅក្នុងខ្លឹមសារនែ(សជណ) ខាងលើត្រង់ចមណុចលេខ១ក៍បានបញ្ជាក់យ៉ាងច្បាស់ផងដែរថាដីដែលរាជរដ្ឋាភិបាលបានប្រគាល់ឲ្យនិងមិនមានការអភិវ្ឍន៍ គឺត្រូវដក់ហូតយកទុកជាសប្បត្តិរដ្ឋវិញទាំងអស់ ហើយសំរាប់ទីតាំងដីដែល ប្រគាល់ ឲ្យអង្គភាពកងពលតូចលេខ៣១រហូតមកដល់ពេលនេះនៅមិនទាន់ឃើញធ្វើការអភីវ្ឍន៍អ្វីគួរឲ្យកត់សម្គាល់នោះទេគឺឃើញតែកាប់បំផ្លាញព្រែអាកាស្យាដឹកចេញយកទៅលក់និងសាងសង់ខ្ទមតូចមួយបែបសំរាប់ស្នាក់នៅចាំដីតែប៉ុណ្ណុះ៕




































