ប្រជាពលរដ្ឋ​៣​ស្រុក​បានមក​បញ្ចេញមតិ​និង​ពិគ្រោះ​យោបល់​ក្នុង​ពិធី​បើក​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​សាធារណៈ​

0

​ខេត្តបន្ទាយមានជ័យ ​ព្រឹក​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៥​នៅក្នុង​បរិវេន​សាលាស្រុក​អូរជ្រៅ​ប្រជាពលរដ្ឋ​មាន​ចំនួន​៣៣៤​នាក់​មកពី​៣​ស្រុក​គឺ​ស្រុក អូរជ្រៅ សង្កាត់​ប៉ោយប៉ែត និង​ស្រុក​ម៉ាឡៃ​បាននាំគ្នា​មក​បញ្ចេញមតិ​និង​ពិគ្រោះ​យោបល់​និង​ក្តី​កង្វា​ល់រ​បស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្នុង​ពិធី​បើក​វេ​តិ​ការផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នេះ​។​ពិធី​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​នេះ​មានការ​ចូលរួម​លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អី​ុ​ឡុង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​លោក​សាន​ស៊ានហូ​អភិបាលស្រុក​អូរជ្រៅ និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​។​លោក​គោ​ស៊ុំ​ដា​រឿ​ត​បាន​មានប្រសាសន៍ថា​ក្នុង​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នេះ​វា​បានផ្តល់​ឱកាស​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានទទួល​នូវ​ព័ត៌មាន​ទាំងឡាយ​ដែល​នៅក្នុង​ស្រុក​ក្រុង​ហើយក៏​ជា​ឱកាស​មួយ​សំរាប់​ប្រជាពលរដ្ឋ​ចូលរួម​បញ្ចេញ​មតិយោបល់​កើតឡើង​នូវ​បញ្ហា​និង​សំណូមពរ​ព្រមទាំង​ចូលរួម​ពិភាក្សា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​និង​តម្លាភាព​ខ្ពស់​ផង​។​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នោះ​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​លើកយក​បញ្ហា​ប្រឈម​ខ្លាំង​នៅក្នុង​ភូមិ​ឃុំ​របស់ខ្លួន​នោះ​គឺ​បញ្ហា​ទឹកតែ​ម្តង​។​លោក​តាំង​ព្រាត់​បាន​និយាយ​ក្នុង​វេទិការ​នោះ​ថា​នៅក្នុង​ខេត្តបន្ទាយមានជ័យ​នេះ​មិនទាន់​ទាំង​ផុត​ខែវស្សា​ផង​នៅក្នុង​ភូមិ​ឃុំ​និ​មួយៗ​មានការ​ខ្វះខាត​ទឹក​យ៉ាងខ្លាំង​ជាក់ស្តែង​ថ្មីៗ​នេះ​នៅ​ស្រុក​ព្រះនេត្រព្រះ​មាន​ក្រុមការងារ​និង​ស​មិ​ត្ថ​កិច្ច​ជាច្រើន​នាក់​បាននាំគ្នា​ជីក​ប្រឡាយ​ដើម្បី​បង្ហូរទឹក​ពី​វាលទំនាប​យកមក​ដាក់​ចូល​ស្រះ​ក្នុងភូមិ​ដើម្បី​ទុក​សំរាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅពេល​ខែប្រាំង​ខាងមុខនេះ​ផងដែរ​។​លោក​បាន​បន្តទៀតថា​ប​ញ្ហា​ខ្វះ​ទឹកជា​បញ្ហាសំខាន់​ណាស់​សំរាប់​មនុស្ស​សត្វ​ដូច្នេះ​គាត់​សំណូមពរ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​ជីក​ប្រឡាយ​នៅ​ភា​ម​ភូមិ​ឃុំ​បង្ហៀ​ទឹក​ចូល​ស្រះ​ដើម្បី​ទុក​ប្រើប្រាស់​នៅ​ខែប្រាំង​។​បញ្ហា​ទី​២​គឺ​បញ្ហា​ក្រុមហ៊ុន​ចាក់ដី​នៅតាម​ថ្នាល់​ជាតិ​ខ្ពស់​ធ្វើ​ឲ្យ​ស្ទះ​ផ្លូវទឹក​នៅពេល​ខែវស្សា​។​បញ្ហា​ទី​៣​បញ្ហា​ការធ្វើ​អត្តសញ្ញាណ​ប័ន ធ្វើ​សៀវភៅ​គ្រួសារ​គាត់​សំណូមពរ​ឲ្យ​នគ​បាល​ធ្វើ នៅតាម​ឃុំ​សង្កាត់​ដើម្បី​ងាយស្រួល​ដល់​ពួកគាត់​និង​មួយ​ចំណុច​ទៀត​គឺ​ការ​ទៅធ្វើ​អត្តសញ្ញាណ​ប័ន​ខុស​អក្ខរា​វិ​រុត​សុំ​ឲ្យ​កែ​នៅតាម​ឃុំ សំណូមពរ​មិន​ឲ្យ​កែ​នៅ​តុលាការ​ព្រោះ​ជួ​ក​ការលំបាក​ច្រើន​។​នៅក្នុង​ពិភាក្សា​ពិគ្រោះ​យោបល់​នោះ​មាន​ប្រជាពលរដ្ឋ​ចូលរួម​បញ្ចេញមតិ​យ៉ាងច្រើន​នាក់​ព្រមទាំង​បាន​រកឃើញ​នូវ​បញ្ហា​ជា​ទិ​ភាព​សំខាន់ៗ​សម្រាប់​រដ្ឋា​បាល​ខេត្ត​យកទៅ​ពិនិត្យ​ពិចារណា​ក្នុងការ​ឆ្លើយតប​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​៕