ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ ដឹកនាំ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ស្រុក​ប្រាសាទ​សំបូរ​

0

​ខេត្តកំពង់ធំ ៖ បទល្មើស​ព្រៃឈើ បានធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង ដឹកជញ្ជូន​តាមរយះរ​ថ​យន្ត​ឈ្នួល ដែល​ឈ្មួញ​បាន​ជួល​ឲ្យ​ដឹក ក្នុងនោះដែរ​ក៏មាន​អ្នក​ប៉ាវ​ផ្តាច់ រត់ការ​ផ្លូវ​ក្នុង អស់​សមត្ថកិច្ច​ដែលមាន​ការពាក់ ព័​ន្ឋ នៅក្នុង​ស្រុក​ដែល​ឆ្លងកាត់ ដើម្បី​ត្រួស​ត្រាយផ្លូវ​ក្នុងការ​ដឹកជញ្ជូន​បទ​ល្មើស​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៤ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ បាន​ដឹកនាំ​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្ត ចុះ​ស្ទាក់ចាប់​រថយន្ត​កូរ៉េ ចំណុះ​៣​តោន​កន្លះ ពណ៌​ខៀវ ដែល​ឈ្មួញ​បាន​ដឹក​ចេញពី ស្រុក​សណ្តាន់ ឆ្លង កាត់​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ស្រុក​សន្ទុក ឆ្ពោះទៅ​ខេត្តកំពង់ចាម តែ​សំណាងអាក្រក់ រថយន្ត​ដឹក បទល្មើស​បាន​បែក​កង់ នៅ​ចំនុច​ភូមិ អណ្តូង​៣ ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ នៅវេលា​ម៉ោង​២.៣០​នាទី ក្រោយមក​ម្ចាស់​រថយន្ត​បាន នាំយក​ឈើ​ទាំងនេះ ទៅ​ទុក​លាក់​នៅក្នុង​ព្រៃ ខាងក្រោយ​ភូមិ ។​ ​

បទល្មើស​ឈើប្រណិត​ខុសច្បាប់ ដែល​ឈ្មួញ​បាន ដឹក​យកទៅ​ទំលាក់​ក្នុងព្រៃ ចំនួន​៣​កន្លែង​ជិតគ្នា​នេះ ត្រូវបាន​បញ្ជា​ផ្ទា​ល់ពី លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ធំ ឲ្យ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ដឹកនាំ​កម្លាំង​ទៅ​ស្ទាក់ចាប់​ឈ្មួញ​ដែល បំ​រ៉ុង​ដឹកឈើ​ចេញ ពី​គោលដៅ​ទុក​លាក់ ក្នុង​សកម្ម ភាព​បង្ក្រាប​បទល្មើស​នេះ ត្រូវបាន​ឃាត់ខ្លួន បុរស​ជា​តៃកុង​ឡាន​ម្នាក់ ឈ្មោះ​ស៊ុន វិចិត្រ ភេទ ប្រុស អាយុ រស់នៅ​ភូមិ​ត្រស់ ឃុំ​បា​ល័​ង្គ​ស្រុក​បារាយណ៍ ក្នុងនោះដែរ​ត្រូវបាន​គេ​ដឹងថា មានឈ្មោះ អួ​ង រស់នៅ​កំពង់ថ្ម​ជា​អ្នក​រត់ការ ដោយ​ប៉ាវ​ផ្តាច់​ទាំ​ឡាន ទាំង​ឈើ ចំនួន ៣០០០​ដុល្លា សម្រាប់​នាំចេញ​ពី​ស្រុក​សណ្តាន់ ឆ្ពោះ ទៅ​ខេត្តកំពង់ចាម ។​

​តាម​ប្រភព​ពត៌មាន​ច្បាស់ការ បាន​ឲ្យ​ដឹងថា លោក អួ​ង ជា​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែរ នៅ​កំពង់ថ្ម ដឹកឈើ និង រត់ការ​ដឹកឈើ​ខុសច្បាប់ ចេញពី​ស្រុក​សណ្តាន់ និង​ពុំ​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន ចេញមុខ​ចាប់​ឈើ​របស់គេ​នោះទេ តែ​ថ្ងៃនេះ​ប្រហែលជា​ដល់​ថ្ងៃ​អ​ន្សា ដែល​បាន​ប្រាប់​សមត្ថកិច្ច​ទាំងអស់ ហើយ​បែរជា រថយន្ត បែក​កង់​ទៅមុខ​លែងរួច ទើប​បែកការ រត់​ចរចារ​ទាំងយប់ ដល់​ថ្នាក់ដឹកនាំ​កំពូលៗ របស់​សមត្ថកិច្ច​ក្នុង​ខេត្ត​តែ​បែរជា​ព្រះ​អត់​ជួយ បុគ្គល​ដែលជា ឧក្រិដ្ឋជន​ព្រៃឈើ ទើប​ត្រូវបាន​ព្រះរាជអាជ្ញា​ក្របួច​តែម្តង​។​

​វត្ថុតាង​ទាំងអស់ ត្រូវបាន​ដឹកជញ្ជូន​មកកាន់ ខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ កំពង់ធំ ដើម្បី​រក្សាទុក ដែលមាន​ចំនួន​ឈើ​ជាង​៧​ម៉ែត្រគូប មានមុខ ៣៥​ទៅ​៤០ ។​ ​ប្រជាពលរដ្ឋ បាន​សម្តែង​នូវ​សេចក្តី​ត្រេ​ច​អរ យ៉ាងខ្លាំង​ខណៈពេលដែល​បានឃើញ​ស្ថាប័ន​តុលាការ បាន កំពុងតែ​អនុវត្តន៍ និង​ទទួលបាន​លទ្ធផល​ជោគជ័យ គ្រប់​ករណី និង​បាន​នាំ​ជនល្មើស​មក ផ្តន្ទាទោស​តាម ច្បាប់​។​ ​Image30 Image31 Image32 Image33 Image34 Image35