​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បង្ហាញមុខ​ជនសង្ស័យ​៩​នាក់​ប្លន់​យក​ម៉ូតូ​

0

​ខេត្តសៀមរាប​៖​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​នគរបាល​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​បើក​ប្រ​ត្តិ​ការ​ក្តៅ​ទ្រុងទ្រាយ​ធំ​បង្ក្រាប បទល្មើស​គ្រឿងញៀន​និង​អំពើរ​លួច ប្លន់​ក្នុង​ក្រុង​សៀមរាប​។​
​ ​យោងតាម​របាយការណ៍​បានឱ្យដឹងថា ក្នុង​ប្រ​ត្តិ​ប​ត្តិ​ការបង្ក្រាប​នេះ​បាន​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​រួម​មួយ​ដែលមាន​កម្លាំង​មកពី​បណ្តា​ស្រុក​ចំនួន​១១ ក្នុង​មាន​កម្លាំង​ចំនួន​២២​នាក់ ,​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​២៣​នាក់​,​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​១៦​នាក់​,​អធិការដ្ឋាន​នគរបាល​ក្រុង​៧​នាក់​,​ប៉ុស្តិនគរបាល​រដ្ឋបាល​សង្កាត់​ស្លក្រាម​១២​នាក់​,​នគរបាល​សង្កាត់​គោកចក​៦​នាក់​,​សរុប​រួមមាន​ចំនួន​៨៦​នាក់ ចែកចេញជា​២ គោលដៅ​គឺ​៖​នៅក្នុង​សង្កាត់​ស្លក្រាម​,​និង​សង្កាត់​គោកចក​។​
​ ​របាយការណ៍​បាន​បញ្ជាក់ថា ជា​លទ្ធផល​នៅ​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៥ បាន​រកឃើញ​និង​បញ្ជូន​ជនសង្ស័យ​រក្សាទុក​ចាត់​ចែង​ប្រើប្រាស់​សារធាតុ​ញៀន បញ្ជូនទៅ​តុលាការ​បាន​៤​ករណី ដែលមាន​មនុស្ស​ចំនួន​១០​នាក់​ក្នុងនោះ​ស្រី​៤​នាក់ និង​ដកហូត​បាន​វត្ថុតាង​មានៈ​ចង្ក្រាន​ចំរាញ់​សារធាតុ​ញៀន​១,​ថ្នាំញៀន​ម្សៅ​ក្រាម​១​កញ្ចប់​តម្លៃ​៥០​ដុ​លា្ល​,​ទូរស័ព្ទដៃ​៦​គ្រឿង​និង​ឧបករណ៍​មួយចំនួន​។​រកឃើញ​និង​បញ្ជូន​ជនសង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​ទៅ​មជ្ឈមណ្ឌល​ស្តារ​យុវនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​បាន​ចំនួន​១០​នាក់​ក្នុងនោះ​មាន​ស្រី​ម្នាក់ និង​មាន​ចម្លើយសារភាព​ព្រមទាំង​បានធ្វើ​តេស្ត​ទឹកនោម​ឃើញ​មាន​សារធាតុ​ញៀន​ពិតប្រាកដ​។​នៅ​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៥ រកឃើញ​នឹង​បញ្ជូន​ជនសង្ស័យ​រក្សាទុក​ចាត់​ចែង​ប្រើប្រាស់​សារធាតុ​ញៀន​ទៅ​តុលាការ​បាន​៤​ករណី មនុស្ស​៥​នាក់ និង​ដកហូត​បាន​វត្ថ​តាង​មានៈ​
​ម្សៅ​ក្រាម​១​កញ្ចប់​(​កន្លះ​ក្រាម​)​មេ​តំ​ហ្វេ​តា​មីន​៨​កញ្ចប់​ស្មើនឹង​ទម្ងន់​៣,៨​ក្រាម​,​ទូរស័ព្ទ​៤​គ្រឿង​,​ម៉ូតូ​២​គ្រឿង​,​។​រកឃើញ​បញ្ជូន​ជនសង្ស័យ​ប្រើប្រាស់​សារធាតុ​ញៀន​ទៅ​មជ្ឈមណ្ឌល​ស្តារ​យុវនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​បាន​ចំនួន​៦​នាក់ ហើយ​មាន​ចម្លើយសារភាព​និង​បានធ្វើ​តេស្ត​ទឹកនោម ឃើញ​មាន​សារធាតុ​ញៀន​ពិតប្រាកដ​និង​រកឃើញ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាប់​ប្លន់​ជនរងគ្រោះ​យក​ម៉ូតូ​កាលពី​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៥ បាន​មនុស្ស​ចំនួន​៩​នាក់ កំពុង​ស៊ើប​អ​ង្គេ​ត ស្រាវជ្រាវ​រក​វត្ថុតាង​បន្ត​។​
​ ​ជនសង្ស័យ​ទាំង​៩​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​មាន ទី​១/​ឈ្មោះ​
​ស ខន ភេទ​ប្រុស ៣១​ឆ្នាំ​(​ជនដៃដល់​)​ទី​២/​ឈ្មោះ មឿ​ន សុវណ្ណារ៉ា ហៅ​ហេង លី​ហួ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​(​ជនដៃដល់​)​និង​ទី​៣/​ឈ្មោះ អ៊ុក ឌី​ណា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ បក្សពួក និង​ទី​៤/​ឈ្មោះ ស៊ុន ប៊ុនហេង ហៅ​តា​ទឹកកក ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ទី​៥/ ឈ្មោះ គង់ សីហា ហៅ​តឿ អាយុ​១៨​ឆ្នាំ ភេទ​ប្រុស ទី​៦/ ឈ្មោះ រឿ​ម រ៉ា​ន់​នី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ទី​៧/ ឈ្មោះ ជេស អំណត់ ហៅ​ធំ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ និង​ទី​៨/ ឈ្មោះ ឆ​យ សុធា​វិចិត្រ ហៅ​ពៅ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ និង​ទី​៩/​ឈ្មោះ ធឿន សុ​ណា​រិ​ទ្ធា ហៅ​ម៉ៅ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ។​ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់​កម្លាំង​ជំនាញ​បានធ្វើ​ការដកហូត​វត្ថុតាង​បានរួម​មានៈ​ម៉ូតូ​៤​គ្រឿង​,​ដាវ​ដែក​ចំនួន​១​ដើម​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៥ ដើម្បី​ចាត់​កាត​តាមច្បាប់​៕ ដោយ គឿន វ៉េ​ត​S1700004 received_879365572146267