សិក្ខាសាលាបិទវគ្គនិងបង្ហាញលទ្ធផលនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសជាអន្តរជាតិរវាងទីក្រុងKOFU និងខេត្តសៀមរាប

0

សៀមរាប៖ នៅព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០១៥ រដ្ឋបាលសាលាខេត្តសៀមរាប មានកម្មវិធីសិក្ខាសាលាបិទវគ្គនឹងបង្ហាញលទ្ធផលក្រោមគណ:អធិបតីភាពដ៏ខ្ពងខ្ពស់របស់ឯកឧត្តម តូច ចាន់កុសល អនុរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន,ឯកឧត្តម គឹម ឆៃ ហៀង អភិបាលរងWP_20151027_001ខេត្តព្រមទាំងគណ:ប្រតិភូអមដំណើរនឹងមន្រ្តីជុំវិញខេត្ត,លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ ឯកឧត្តម តូច ចាន់កុសល អនុរដ្ឋលេខាធិការក្រសួងសារណការនឹងដឹកជញ្ជូនបានមានប្រសាសន៏ បិទវគ្គនឹងបង្ហាញលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ ដែនដី ខេត្ត ក្រុង មន្ត្រីជុំនាញ ពិសេសតំណាងCAនិងថ្នាក់ដឹកនាំក្រុង និងអង្គភាពរដ្ឋករទឹកក្រុងKOFU ប្រទេសជប៉ុនជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់។ បើតាមរបាយការណ៍ដែលបង្ហាញនៅក្នុងការបិទវគ្គសិក្ខាសាលានេះលោក គឹម ឆាយ ហៀង អភិបាលរងខេត្តបានឱ្យដឹងសាវតានៃគម្រោងនេះថា ខេត្តសៀមរាប ដែលជាប៉ូលទេសចរណ៍ប្រវត្តិសាស្រ្តនិងធម្មជាតិដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជានោះ ត្រូវទទួលរងការលិចលង់ក្រុងជាប្រចាំនៅរដូវវស្សា ដែលបណ្តាលមកពីការខ្វះការលម្អ និង អភិវឌ្ឍន៍ប្រព័ន្ធលូបញ្ចេញទឹកភ្លៀង និងទឹកសំណល់ ។ ដូច្នេះហើយទើបមានវិធានការចាំបាច់និងបន្ទាន់ ដែលត្រូវអនុវត្ត ក្នុងនោះ គម្រោង ADB អភិវឌ្ឍន៍ទេសចរណ៍តាមដងទន្លេមេគង្គ បានសាងសង់ប្រព័ន្ធបញ្ចេញទឹកភ្លៀងនិងទឹកសំណល់ សាងសង់ស្ថានីយ៍បូមនិងច្រោះទឹកសំណល់ គ្របដណ្តប់ប៉ែកខាងលិចនិងខាងត្បូង ទំហំ ២៦៤ហិចតា នៅក្នុងឆ្នាំ២០០៩ ។ គម្រោងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD សាងសង់ប្រព័ន្ធប្រឡាយ គ្របដណ្តប់ប៉ែកខាងកើតនិងខាងត្បូង ទំហំ ៣៥៨ ហិចតា នីក្នុងឆ្នាំ ២០១១ ។ គម្រោងកម្ចីធនាគារកូរ៉េ EDCF សាងសង់បន្ថែមប្រព័ន្ធលូប្រឡាយ សាងសង់ស្ថានីយ៍២កន្លែង និងពង្រីកស្ថានីយ៍ច្រោះទឹកសំណល់ គ្របដណ្តប់ប៉ែកខាងជើងក្រុង ទំហំ ៨២០ហិចតា ក្នុងឆ្នាំ២០១៣ ។ រួមចំណែកដល់ការគាំទ្រ លើកស្ទួយខេត្តសៀមរាប លើកកម្ពស់បេក្ខភាពក្រុងសៀមរាប ជ័យលាភី ( ផ្ការំដួល៣ទង ) ជាទីក្រុងស្អាត ។ ជាមួយគ្នានោះ លោក បានសំណូមពរចំពោះ JICA និងថ្នាក់ដឹកនាំទីក្រុង KOFU ក៏ដូចជារដ្ឋាភិបាលជប៉ុន សូមបន្តជួយផ្តល់ការគាំទ្រ សហប្រតិបត្តិការបច្ចេកទេស មួយអណត្តិបន្ថែមទៀត ៕ដោយ ស៊ាន សុផាតWP_20151027_003 WP_20151027_002