ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័ អាវុធហត្ថខេត្តបានប្រជុំផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ឆ្នាំ២០១៥ដល់មន្ត្រីកងរាជអាវុធហត្ថ កងរាជអាវុធហត្ថមានចំនួន៣៥៨នាក់។ពិធី
នេះមានការចូលរួមលោកឧត្តមសេនីយ៍ ត្រី អេងហីុស្នងការងនៃស្នងការដ្ឋានរដ្ឋបាលហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឱបូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ក្នុងកិច្ចប្រជុំនោះលោកអេងហីុបានលើកយកបទបញ្ជា៦ចំណុចរបស់រាជរដ្ឋាភិបាលមកធ្វើការផ្សព្វផ្សាយដល់នាយអាវុធហត្ថនិងអាវុធហត្ថនោះថាចំណុចទី១សូមឲ្យនាយ នាយរង និងកងរាជអាវុធហត្ថទាំងអស់ត្រូវចេះដកស្រង់ព័ត៌មានជាតិនិងអន្តរជាតិមកប្រៀបធៀបនិងធ្វើការបកស្រាយស្តីពីផលប៉ះពាល់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ជាតិនិងអន្តរជាតិ ចំណុចទី២ត្រូវចេះប្រៀបធៀបគោលនយោបាយរវាងរដ្ឋាភិបាលនិងបក្សប្រឆាំងស្តីពីសភាពការណ៍ព្រំដែននិងដែនដីរវាងប្រទេសជិតខាង ចំណុចទី៣ត្រូវចេះបកស្រាយក្បួនខ្នាតនិងផ្នត់គំនិតទៅលើការកែទំរង់សីុជម្រៅរបស់រាជរដ្ឋាភិបាល ចំណុចទី៤ត្រូវចេះវិភាគការធ្វើបដិវត្តន៍ពណ៌នៅប្រទេសមួយចំនួនក្នុងពិភពលោកទី៥កងរាជអាវុធហត្ថទូទាំងខេត្តបន្ទាយមានជ័យត្រូវមានតួនាទីនិងភារកិច្ចផ្សេងៗចនបែងចែកនុងនុក្រឹត្យលេខ៧៧ចំណុចទី៦នាយអាវុធហត្ថនិងអាវុធហត្ថត្រូវចេះជម្រុញការងារអនុវត្តន៍ច្បាប់ចរាចរណ៍ និងសេចក្តីណែនាំលេខ០៩ .២០១៥ស្តីពីការចុះត្រួតពិនិត្យនិងធ្វើការបង្រ្កាបដល់យានយន្តណាចូលចិត្តដាក់ស្លាកលេខ ខ.មហើយនាយកងរាជអាវុធហត្ថ កងរាជអាវុធហត្ថទាំងអស់ត្រូវនាំគ្នារួចរះទៅធ្វើអត្តសញ្ញាណប័នឲ្យបានក្រប់ៗគ្នានៅពេលខាងមុខ។ក្នុងកិច្ចប្រជុំនោះដែរលោកឱបូរិនបានធ្វើការផ្តាំផ្ញើដល់នាយ នាយរង និងកងរាជអាវុធទាំងអស់ដែលបានមកប្រជុំផ្សព្វការងារអប់រំចិត្តសាស្ត្រប្រចាំឆ្នាំ២០១៥ដែលម្ានរយះពេល១ថ្ងៃនិងបានចំណេះដឹងថ្មីដ៏ល្អមួយថែមទៀយដើម្បីយកទៅធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដើម្បីឲ្យប្រជពលរដ្ឋយកចំណេះដឹងនេះយកទៅអនុវត្តន៍បន្ត៕




































