ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥នៅសាលាស្រុកថ្មពួកក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋរងគ្រោះដោយសារមីុនសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន១៦គ្រួសារបានមកទទួលអំណោយពីលោកសេរីកុសល់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជា
អនុប្រធានទី២អាជ្ញាធរមីុន។ពិធីនេះមានការចូលរួម លោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអមដំណើរជាច្រើននាក់ទៀត។លោកសិរីកុសល់បាននិយាយក្នុងការចែកអំណោយនោះថាខេត្តបន្ទាយមានជ័យគឺជាខេត្ត១ដែលមានសង្គ្រាមរាំរ៉ៃជាច្រើនឆ្នាំកន្លងមកហើយជាហេតុធ្វើឲ្យខេត្តសំបូរទៅដោយគ្រាប់មីុននិងសំណល់មិនទាន់ផ្ទុះសល់ពីសង្គ្រាមគ្រប់ប្រទេភនៅរាយប៉ាយពាសពេញភូមិសាស្ត្រទូទាំងខេត្តមិនថានៅទីប្រជុំនៅជនបទចុងកាត់មាត់ញកឬព្រៃភ្នំនោះឡើយ បញ្ហាគ្រាប់មីុននេះបានធ្វើការគំរាមកំហែងដល់សន្តិសុខទាំងស្មារតីទាំងខាងសុវត្តិភាពក្នុងការរស់នៅនិងកិច្ចការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំងទៀតផង។លោកសេរីកុសល់បានយាយបន្តទៀតថាដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលនិងការចូលរួមសហការពីអាជ្ញាធរមីុនកម្ពុជារួមជាមួយប្រតិប្តករដៃគូរពាក់ព័ន្ធចុះធ្វើការបោសសំអាតមីុនដែលមានផ្ទៃដី១.០០០ហិចតាក្នុងមួយឆ្នាំក្នុងរយះពេលប្រាំឆ្នាំ២០១០ដល់ឆ្នាំ២០១៥លើផ្ទៃដីដែលបានបោយសំអាតមីុនរួចនៅក្នុងខេត្តមានចំនួន១.១៦៦ចម្ការមីុនដែលមាន
ផ្ទៃដី៥៤.២៧៨.៩២៣ម៉ែត្រការេ៉ពេលបោសសំអាតមីុនរួចដីទាំងអស់នោះត្រូវបានប្រញល់ទៅឲ្យអាជ្ញាធរដែនដីដើម្បីចាត់ការបន្ត។លោកសេរីកុសល់បាននិយាយបន្តទៀតថាក្នុងឆ្នាំ២០១៤ប្រជាពលរដ្ឋគ្រោះថ្នាក់ដោយគ្រាប់មីុនមាន១៣ករណី ជនរងគ្រោះមាន២១នាក់ក្នុងនោះស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២០នាក់ ។បើគិតរយះពេល៥ឆ្នាំគ្រោះថ្នាក់មាន៦៥ករណីរងគ្រោះ១០០នាក់និងស្លាប់១៦នាក់និងរបួសធ្ងន់ស្រាល៨៤នាក់ក្នុងឆ្នាំ២០១៥មាន២ករណីរបួសធ្ងន់ស្រាល២នាក់។លោកបានបន្តទៀតថាសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមនៅតែជាបញ្ហាប្រឈមក្នុងខេត្តបន្ទាយមានជ័យនេះហើយសកម្មភាពដែលបណ្តាលឲ្យប្រជាពលរដ្ឋគ្រោះថ្នាក់នេះចេញពីការប្រថុយប្រថានរុករាណដីថ្មីដែលមិនទាន់បោយសម្អាតមីុននិងការចូលរុកអនុផលព្រៃឈើនៅតំបន់ដែលមានមីុន។លោកបានបញ្ជាក់ទៀតថារយះពេលកន្លងមកសម្តេចតេជោហ៊ុនសែន តែងតែយកចិត្តទុកដាក់និងគិតគួរដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារមីុនយ៉ាខ្លាំងផងដែរ។អំណោយដែលចែកដល់ប្រជាពលរដ្ឋទាំង១៦គ្រួសារនោះក្នុងមួយគ្រួសារទទួលបាន អង្ក៥០គីក្រាម មី១កេះត្រីខ១យួរ ទឹកសីុអីុវ១យួរទឹកត្រី១យួរទឹកប្លែឈើ១កេះទឹកសុទ្ធ១យួរ និងថវិការ២០ម៉ឺនរៀលប្រជាពលរដ្ឋនិងមេភូមិមកចូលរួមក្នុង១នាក់បាន២ម៉ឺនរៀលថែមទៀតផង៕



































