ទាហានការពារព្រំដែនកម្ពុជាថៃកងពល៤១ ដង្ហែញាតិ្តសុំឲ្យដកលោក គឹម សុខា ពីតំណែង

0

ខេត្តឧត្តរមានជ័យ៖ ​កងកម្លាំងយោធាជួរមុខ ក្នុងខេត្តឧត្តរមានជ័យ ប្រមាណ៤០០នាក់កាលពីព្រឹក​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ បានមកជួបជុំគ្នានៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង ដង្ហែញាតិ្ត​ទាម​ទារឲ្យ លោក គឹម សុខា ចុះចេញពី​តំណែង​អនុ​ប្រធាន​ទី១​រដ្ឋ​សភាIMG_8695 ដោយពួកគាត់បាននិយាយថា បុគ្គល​មួយនេះដើរតែកុហក់បោកប្រាស់ ធ្វើឲ្យសង្គមមានភាព ចលាចលនិងអសន្តិសុខ។​កម្លាំងយោធាទាំងនោះត្រូវបានគេដឹងថា ដឹកនាំដោយលោកវរះសេនីយ៍ឯក កុយ នឹម មេបញ្ជា ការរងកងពលតូចថ្មើរជើងលេខ៤១ ដែលកំពុងបំពេញភារកិច្ចនៅសមរភូមិមុខទិសទី២ យោធភូមិភាគ ទី៤ មាននាយ នាយរង និងពលទាហានប្រមាណ៤០០នាក់។​ការតវ៉ានេះត្រូវក្រុមយោធាទាំងនោះអះអាងថា ពួកខ្លួនធ្វើឡើងក្នុងគោលបំណងសុំឲ្យសម្តេច អគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាព និងតំណាងរាស្រ្តទាំងអស់ ចាត់វិធានការដកលោក កឹម សុខា​ ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋភាឲ្យបានកាន់តែឆាប់កាន់តែល្អ។​ប្រភពដដែលបានបន្តថា យើងខ្ញុំទាំងអស់គ្នាបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត បាន ឃើញថា លោក កឹម​ សុខា អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះបាននឹងកំពុងដើរបោកប្រាស់ ពលរដ្ឋ ញុំញុង អុចអាល លាបពណ៌ បង្កហឹង្សារើងអើងពូជសាសន៍ និងឈានដល់ការបង្កសង្គ្រាមផ្ទៃ ក្នុង ដែលសកម្មភាពនេះគឺមិនសមជាថ្នាក់ដឹកនាំនៃស្ថាប័ណកំពូលរបស់ជាតិឡើយ៕IMG_8696 IMG_8693