​ភ្ញៀវ​បរទេស​ចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​រយះពេល​៩​ខែ​២០១៥​ថយ​ចះ​ុ​១១.០២%

0

​បន្ទាយ​មាន​ជ័​យះ​ក្នុង​រយះពេល​៩​ខែ​ឆ្នាំ​២០១៥​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​បែ​ត​ទទួលបាន​ភ្ញៀវ​បរទេស​ជាង​៣​សែន​នាក់​មានការ​ថយ​ចះ​ុ​១១.០២%​បើ​ប្រៀបធៀប​ទៅ​និង​រយះពេល​ដូចគ្នា​ឆ្នាំ​២០១៤​។​នេះ​បើតាម​ការលើកឡើង​រប​ស់លោក ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ​ក្នុង​វេ​ធិ​កា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃទី​២៧​តុលា​២០១៥​នៅ​សាលាស្រុក​មង្គល​បូរី​សម្រាប់​ក្រុង​សិរីសោភ័ណ​និង​ស្រុក​មង្គល​បូរី​ក្រោម​ការចូលរួម​ពី​សំណាក់ ឯកឧត្តម អី​ុ ឡុង សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​និង​អស់លោក​ជា​ប្រធាន​ស្ថា​ប័ណ្ណ​ជុំវិញ​ខេត្ត​អាជ្ញាធរ​ប្រជាពលរដ្ឋ​ទាំងពី​ស្រុក​ក្រុង​។​
តាម​ការលើកឡើង​បានអោយដឹង​ទៀតថា​សម្រាប់​ភ្ញៀវ​ទេសចរណ៍​បរទេស​ចេញ​វិញ​មាន​ចំនួន​៣០៧.៨៣៤​នាក់​មានការ​ថយ​ចះ​ុ​១២.០៨%​បើ​ប្រៀប​ទៅ​និង​រយះពេល​ដូចគ្នា​ឆ្នាំ​២០១៤​។​ដោយឡែក​ខេត្តបន្ទាយមានជ័យ​ក៍មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចូល​កំសាន្ត​តាម​រមណី​ដ្ឋា​ន​នានា​និ​ស្នាក់នៅ​ក្នុង​ខេត្ត​មាន​ចំ​៣៧១.៣២៤​នាក់​កើនឡើង​១២.៤២%​។​
ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​កំសាន្ត​តាម​រមណី​ដ្ឋា​ន​នានា​និ​ស្នាក់នៅ​ក្នុង​ខេត្ត​មាន​៦.៨២៤​នាក់​មានការ​កើនឡើង​៦០.៦៤%​។​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ឧស្សាហកម្ម​ទេសចរណ៍​មាន​ចំនួន​១៩២​កន្លែង​។​FullSizeRender IMG_2480 IMG_2483