​លុច​សិស​៣០០​វេ​ចង្កូត​ហោះ​ទៅបុក​ដើម​គ​ខ្ទាត​មក​ផ្លូវជាតិ​វិញ​ក្រឡាប់​ស្លាប់​ពីរ​បួស​៤​នាក់​សង្ស័យ​ស្រវឹង​

0

 

​ពោធិ៍សាត់ ៖ រថយន្ត លុច ស៊ី ស ៣០០ មួយ គ្រឿង ដែល​គេ​សង្ស័យថា​តៃកុង​រថយន្ត​បើកប​ស្រវឹង ជោគជាំ នៅក្នុង​កម្មវិធី​ប្រណាំង​ទូកង​ខេត្តបាត់ដំបង ដឹក​ស្រីៗ​ដើ​លេង បាន បើក ក្នុង ល្បឿន លឿន លើ ផ្លូវ ជាតិ លេខ ៥ ក៏ ហោះ វេ​ចង្កូត​ប្រាស់​ទៅខាង​ស្ដាំ​ទៅ បុក ដើម គរ រូ​ច​ខ្ទៀត​មក​ផ្លូវ​ជ​សតិ​វិញ បណ្ដាល ឲ្យ ក្រឡាប់ ស្លាប់ មនុស្ស ២ នាក់ និង របួសធ្ងន់​ស្រាល ចំនួន ៤ នាក់​។​ហេតុការណ៍​ដ៍​រន្ធត់ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ១១ និង ៥០ នាទី យប់ ថ្ងៃ ទី ខែ តុលា ២៦ ឆ្នាំ ២០១៥ នៅ លើ ផ្លូវជាតិ លេខ ៥ ចន្លោះ គីឡូម៉ែត្រ ២០៥-២០៦ ស្ថិត ក្នុង ភូមិ ថ្មី ឃុំ ត្រពាំង ជង ស្រុក បាកាន ខេត្តពោធិ៍សាត់​។​

​សាក្សី​ដែល​បានឃើញ​ការ​នេះ​ផ្ទាល់​ភ្នែក​ជា​អ្នក​ភួ​មិ​ផ្ទះ​កន្លែងកើតហេតុ​នោះបាន​ព័​ត៍​នា ឲ្យ ដឹង ថា មុន ពេល កើតហេតុ គាត់​បាន​ក្រោក​ពី​ណេ​ក​ចុះមក​ដី​បទ​ជើង​តូច​ដែល​នៅ​ខាងជើង​ផ្លូវជាតិ បានឃើញ រថយន្ត លុច ស៊ី ស មួយគ្រឿង​ពណ៌ ស្ករ ពាក់ ស្លាក លេខ ភ្នំពេញ 2N-6412 ដោយ​ធ្វើ ចរាចរណ៍ ក្នុង ទិសដៅ ពី លិច ទៅ កើត លើ​បន្ទាត់​ផ្លូវជាតិ​លេខ​៥ ទំនងជា​មកពី​មើល​គេ​ធ្វើ​ពិធីបុណ្យ​អំ​ទូកង នៅ​ខេត្តបាត់ដំបង ហេ​ី​យ​ស្ថានភាព​សង្ស័យ​ជា​ស្រវឹងស្រា​ខ្លាំង​ផង បាន​ប្រើប្រាស់​បើកប ល្បឿន លឿន និង មាន ស្រីៗ រួម ដំណើរ ជាមួយ សុទ្ធតែ​ស្រីៗ​ក្មេងៗ​ក្រមុំ​។

​កា​ក្សី​នោះ​បន្តថា​ពេលមកដល់​ចំណុច កើតហេតុ ស្រាប់តែ​គាត់​ក៏​បានឃើញ​រថយន្ត​នោះបាន រេ ចង្កូត ហោះ ទៅ ខាងស្ដាំ​ដៃ​ចេញពី​ផ្លូវជាតិ ទៅបុក និង​ដើម គរ ដែល ដុះ ក្បែរ ផ្លូវជាតិ ចម្ងាយ ប្រហែល ៤​ទៅ​៥ ម៉ែត្រ ពេញ​មួយ​ទំហឹង ដោយ​ដើម​គ​នោះ​ធំ​ដែរ ធ្វើ​ឲ្យ​រថយន្ត​លុយ​សិស​នោះ ក៏ ខ្ទាត មក ផ្លូវ លើ ផ្លូវ ជាតិ វិញ ក្រឡាប់ ផ្ងារ ជើង បណ្ដាល ឲ្យ មនុស្ស ២ នាក់ ស្លាប់ និង ៤ នាក់ រង របួស ធ្ងន់ ស្រាល ចំណែក រថយន្ត រង ការ ខូចខាត ខ្ទេច ខ្ទី មួយសន្ទុះ​ក៍​បានឃើញ​ខាង​នគរបាល​ចរាចរណ៍​ស្រុក​ន​៩​ង​ខេត្ត​ទៅ​អន្តរា​គម​។​

​លោក សឹម រ័ត្ន នា​រងការិយាល័យ​នគរបាល​សណ្ដាប់ធ្នាប់​ផ្លូវគោក​នៃ​ស្នងកា​ខេត្ត​បាន​ឲ្យ​ដឹង​អត្តសញ្ញាណ​ជនរងគ្រោះ​ថ្នាក់​ក្នុង​ឧប្បហេតុ​នេះ​ថា ជនរងគ្រោះ​ដែល​ស្លាប់​ទី​១​ឈ្មោះ លឹម សៅ​ធូ រស់នៅ​ភួ​មិ​អ​ន្ស​ក្ដាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ទី​២​ឈ្មោះ ស្រី​ល័ក នៅ​ភួ​មិ​លលកស​ថ្មី សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ អ្នក​ទាំ​ពី​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ដោយឡែក​៤​នាក់​ទៀត​ក្នុងនោះ​មាន​អ្នក​បេ​ី​កប​ដែរ​បាន​រងរបួស​ធ្ងន់​និង​ស្រាល ត្រូវបាន នគរបាល​យេ​ី​ង​បញ្ជូនទៅ​សង្គ្រោះ​ផងដែរ ឯ​ចំណែក​អ្នកស្លាប់​បានប្រគល់​ខាង​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​។​

​លោក​បន្តថា​ចំពោះ​រថយន្ត​គឺ​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ស្ទូច​យកទៅ​នៅ​ស្នងកា បន្ទាប់ពី​វាស់វែង​ពិនិត្យ​ស្ថានភាព​កន្លែងកើតហេតុ​រូ​ច ដោយ​ក្នុងករណីនេះ​លោក​ក៍បាន​ស្ដីបន្ទោស​ចំពោះ​អ្នក​បេ​ី​កប​រថយន្ត​លុច​សិស​៣០០​នេះ​ថា គឺ​កា​ប្រើប្រាស់​ល្បឿន​លឿន​ហួសកំណត់​ច្បាប់​ចរាចរណ៍ ណាមួយ​ពេលយប់​ទៀត ណាមួយ​អាច​បើកប​ក្នុងស្ថានភាព​ស្រវឹង​ផង​ទើប​ជួប​ហេតុការណ៍​ផុយ​ស្រូ​យ​បែបនេះ​៕unnamed (2) unnamed unnamed (3) unnamed (1)