​​ប្រជាពលរដ្ឋ​ភូមិ​ទួល​ខ្សាច់​១៥៨​គ្រួសារ ស្នើសុំ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​ ​ជួយ​ពិនិត្យ​និង​ជួសជុល​ផ្លូវលំ​ក្នុងភូមិ​ប្រវែង​១.៣០០​ម៉ែត្រ​

0

​ខេត្តកំពង់ឆ្នាំង​៖​ផ្លូវលំ​ជប៉ុន​តាំងពី​សង្គមចាស់​១​ខ្សែ​ប្រវែង​១.៣០០​ម៉ែត្រ នៅក្នុង​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ តាំងពី​ឆ្នាំ​១០៧៩​មិនដែល​បាន​ជួសជុល​សោះ​បាន​បង្ក​ការលំបាក​ក្នុងការ​ធ្វើដំណើរ​យូរ​ឆ្នាំ​មកហើយ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​នេះ លោក​មេភូមិ និង​តំណាង​ប្រជាពលរដ្ឋ​ជិត​២០​នាក់​នៅក្នុង​ភូមិ បាននាំគ្នា​លើកដៃ​សំពះ​ស្នើ​
​សុំ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង និង​មន្ទីរ​ពាក់​ព​ន្ធ័​ក្នុង​ខេត្ត មេត្តាជួយ​ជួសជុល​ជូន​ពួក​គា ត់​ដែលមាន​ចំនួន​១៥៨​គ្រួសារ បាន​ប្រើប្រាស់​ដោយ​ក្តី​អនុគ្រោះ​ផង​។​
​ ​លោក សំ ហឿន អាយុ​៨០​ឆ្នាំ ជា​មេភូមិ​ទួល​ខ្សាច់​តាំងពី​ឆ្នាំ​១០៧៩ និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទួល​ខ្សាច់ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥​នេះ បាន​និយាយ​អោយដឹងថា​៖ ផ្លូវលំ​មួយ​ខ្សែ​ដែលមាន​ប្រវែង​១.៣០០​ម៉ែត្រ​នៅក្នុង​ភូមិ​ទួល​ខ្សាច់​នេះ​គឺ ជា​ផ្លូវលំ​ចាស់​ដែល​ជប៉ុន​បាន​កសាងឡើង​ក្នុងសម័យ​អាណានិគម​ជប៉ុន​ក្នុងអំឡុង​ឆ្នាំ​១៩៤០ មកដល់ពេលនេះ​ផ្លូ​លំ​នេះ​បាន​ខូចខាត​អស់​ទៅហើយ និង​តាំងពី​ឆ្នាំ​១៩៧ ៩​មក មិនដែល​មានការ​ជួស​ជុល​ទាល់តែសោះ ជាហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ចំនួន​១៥៨​គ្រួសារ ពិបាកធ្វើ​ដំ ណើ​រ​ខ្លាំងណាស់​។​
​ ​លោក​មេភូមិ​ទួល​ខ្សាច់​បានអោយដឹងថា​៖​ក្នុង​ឆ្នាំកន្លងមក​ផ្លូវលំ​គ្រោះ​ក្រហម​កាត់ទ​ទឹ​
​ង​ភូមិ​ខ្លីៗ​ចំ នួន​៧​ខ្សែ មាន​ប្រវែង​ជិត​២.០០០​ម៉ែត្រ ត្រូវបាន​កសាង​រួច​ហើយដោយ​ថវិកា រ​ឃុំ និង​ថវិការ​បក្ខ​ដិ​ភាគ​របស់​ប្រជាពលរដ្ឋ ដោយឡែក​ផ្លូវ​បណ្តោយ​ភូមិ​ប្រវែង​១.៣ ០០​ម៉ែត្រ​ខាងលើនេះ ដែលមាន​ទទឹង​ពី​៥​ម៉ែត្រ​ទៅ​៧​ម៉ែត្រ និង​បាត​ក្រោម​នៃ​ផ្លូវ​មាន​គ្រឹះ​ថ្ម​ចាស់​ខ្លះ មិនទាន់បាន​ជួសជុល​នៅឡើយ​។​
​ ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ទួល​ខ្សាច់​ស្នើសុំ លោក​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត លោក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត និង​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តាជួយ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដែលមាន​ចំនួន​១៥៨​គ្រួសារ បាន​ប្រើប្រាស់​ដោយ​ក្តី​អនុគ្រោះ​ផង​ចុះ​៕DSC00541 DSC00554 DSC00526