ឧ​ត្ត​ម​សេនីយ៍ គន់ គីម នាំយក​ថវិការ​៤​លាន​និង​មី​៤០០​កេស ទៅ​ចែកជូន​ដល់​និវត្តន៍​២០០​នាក់​នៅ​ស្រុក​បន្ទាយ​អំពិល​

0

 

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន និវត្តន៍​ជន​និង​ជន​បាត់បង​ត្រូវបាន​យកចិត្តទុកដាក់ យ៉ាងខ្លាំង​ពី​សង្គម​ជុំវិញខ្លួន ដើម្បី​ជាការ​អភិ​វរ​ក្ស​និង​ដឹងគុណ​រៀមច្បង ដែល​ធ្លាប់មាន​ស្នាដៃ​បំពេញ​ការ ងារ​ជូន​ប្រទេសជាតិ​មាតុភូមិ​នាពេល​កន្លង ទើប​កម្ពុ​ជាមាន​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​។​
​នៅ​រសៀល​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៥​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមន៍​អតីត​យុវជន​កម្ពុជា លោក យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ស ថា​វី អភិបាលខេត្ត ឧ​ត្ត​រ​មានជ័យ និង​លោក ម៉ែន លី ស្នងការ​នគរបាល​ខេត្ត រួមទាំង​មន្ត្រីរាជការ​មកពី​មន្ទីរ​ពាក់​ព​ន្ធ័ ចុះ​សួរ សុខទុក្ខ និង​បាន​នាំយក​ជា​អំណោយ​អង្ករ​២​តោន ថវិការ​៤​លាន​រៀល និង​មី​៤០០​កេស ទៅ​ចែកជូន ដល់​អ៊ុំ​ប្រុស អ៊ុំ​ស្រី ដែលជា​អតីតមន្ត្រី​រាជការ​និង​កម្លាំងប្រដាប់អាវុធ ដែល​បាន​ចូលនិវត្តន៍​កន្លងទៅ​។​
​គួរ​បញ្ជាក់ថា ពិធី​នេះ​ត្រូវបាន​គេ​ធ្វើឡើង​ក្នុង​បំណង លោក​ទឹកចិត្ត​ដល់​អតីត​យុវជន ដើម្បី​កុំ​ឲ្យ ពួកគាត់​គិតថា ថ្នាក់ដឹកនាំ​ឬ​រដ្ឋាភិបាល​បោះបង់​ពួកគាត់​ចោល​៕IMG_8702 IMG_8703 IMG_8704