ក្រុមហ៊ុនហូលីហូលីហ្វូដគ្រោងនឹងផលិតខ្សែភាពយន្តខ្នាតធំ នៅតំបន់ទេសចរណ៏សៀមរាប

0

សៀមរាប៖ ក្រុមហ៊ុនហូលីហ្វូដថតកុនខ្នាតធំគឺ លោក BILL WISON ជំនួយការអ្នកស្រី AngelinaJollic បានចូលជួបពិភាគ្សាការងារជាមួយ ឯកឧត្តម ឃឹម ប៊ុន សុង នៅឯរដ្ឋបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ដើប្បីស្នើរសុំអភិបាលខេត្តអនុញ្ញាតិWP_20151028_003ឲ្យថតរឿង(ដំបូងគេសម្លាប់ឪពុកខ្ញុំ)ដែលត្រូវបានសម័យពលពតរបបខ្មែរក្រហមសម្លាប់ឪពុកម្ដាយចោលបន្សល់ទុកនៅកូនស្រីម្នាក់រស់នៅរហូតដល់សព្វថ្ងៃនេះដែលនឹងប្រព្រឹតទៅចាប់ពីខែ១២ឆ្នាំ២០១៥ ខាងមុខ។ ឯកឧត្តម ឃឹម ប៊ុន សុង បានមានប្រសាសន៏ថា ការថតកុនដែលមានខ្នាតធំនោះគឺ វាមានភាពលំបាក់យ៉ាងខ្លាំងចំពោះការថត ពីព្រោះបញ្ហាទី១ យើងមិនមានស្ទីដ្យូធំទូលំទូលាយដូចបណ្តាប្រទេសដ៏ទៃផ្សេងទៀត។ ទី២ ចំពោះ ការថតវាបានធ្វើឲ្យបះពាល់កកស្ទះចរាចរណ៏នៅខណ:ពេលដែលភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅរដូវខែហ៊ាយ ការថតកុនត្រូវចំណាយពេលវេលាចាប់ពី៣ម៉ោងទៅ៤ម៉ោងក្នុងមួយថ្ងៃ អញ្ចឹងការបិទផ្លូវវាសំខាន់ខ្លាំងណាស់ អាចធ្វើឲ្យរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៏ ដែលត្រូវឆ្លងកាត់ទីនោះ។ រឿងដែលផលិតនិងដឹកនាំដោយ តារាសម្តែងខ្មែរ.អាមេរិកកាំង គឺ អ្នកស្រី Angelina Jollie ។ហើយចំពោះគម្រោងនៃការថតខ្សែភាពយន្តនេះត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹង និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងជំនួបកាលពីថ្ងៃទី ១៧ កញ្ញា ២០១៥រួមនិងមន្ត្រីតំណាងស្ថាប័នរដ្ឋាភិបាលផ្សេងៗទៀតដែលពាក់ព័ន្ធ។WP_20151028_002 តាមការបង្ហាញរបស់លោក Bill wison ផលិតករ របស់ក្រុមហ៊ុន ហូលីហ្វូដ តំណាង អ្នកស្រី Angelina Jollie បានបង្ហាញថា ៖ ការផលិតខ្សែភាពយន្តនេះ មិនទាន់បានកំណត់លើការចំណាយប៉ុន្មាននោះទេ ព្រោះការផលិតខ្សែភាពយន្តនេះ មានការចំណាយធំធេងណាស់ អាចក្នុងកំរិតប្រហែល ៣០ឬ ៤០លានដុល្លាឯណោះ ប៉ុន្តែអ្វីដែលការជ្រើសរើសយកខេត្តសៀមរាបដើម្បីថតខ្សែភាពយន្តនេះ គឺលោក Bill wison បានបញ្ជាក់ថា៖ដោយសារតែខេត្តសៀមរាបជាខេត្តមួយមានសក្តានុពលនិងចាប់អារម្មបំផុតពីសំណាក់ពីភពលោក ទាំងផ្នែកទស្សនីយភាព ទេសភាព ភូមិសាស្រ្តវប្បធម៌ រួមនិងកន្លែងដ៏ទៃវាស័កសម្យ និងតម្រូវការឈុតឆាក សម្រាប់ថត ។ហើយសម្រាប់ការថតខ្សែភាពយន្តនេះទៀតសោធគឺត្រូវប្រើកំលាំងពលកម្ម ទាំងកម្មករ ទាំងតួសម្តែង រហូតដល់ទៅប្រមាណជា ២៥០០នាក់ឯណោះ ក្នុងការដើរតាមគ្រប់ទីកន្លែង។ហើយចំពោះការថតនៅខេត្តសៀមរាប និងត្រូវចាប់ផ្តើមដំណើការក្នុងអំឡុងថ្ងៃទី ១២ខែ១២ ឆ្នាំ២០១៥នេះតទៅ រហូតដល់ដំណាច់ខែ ០១ ឆ្នាំ២០១៦ បានបន្តទៅថតនៅខេត្តបាត់ដំបង និង ខេត្តដទៃៗទៀត។លោក Bill wison បានបញ្ជាក់ផងដែរថា៖ ការថតខ្សែភាពយន្តតាមរបៀបនេះ ហូលីហ្វូដ បានជ្រើរើសការថត តាមប្រវត្តក្មេងស្រីម្នាក់ ដែលធ្លាប់មានប្រវត្តដំបូង ដែលខ្មែរក្រហមសំលាប់ឪពុកខ្ញុំ ដែលក្មេងស្រីនោះមានអាយុ ៥ឆ្នាំ ត្រូវបានទទួលស្គាល់គ្រប់រស់ជាតិនៃជីវិតក្នុងរបបរខ្មែរក្រហម ដែលខ្មែរក្រហមបានសំលាប់ឪពុករបស់គាត់។ដោយ ស៊ាន ផាតWP_20151028_013 WP_20151028_002