​កម្មករ​កម្ម​កា​នី​រោងចក្រ​ក្រៃ​ស៊ា ប្រមាណ​ជាង​220​នាក់​ធ្វើ​កូដកម្ម​ទាមទារ​អោយ​ថៅកែ​រោងចក្រ​ដោះស្រាយ​លក្ខណ​ការងារ​14​ចំណុច​

0

​រាជធានី​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​06 ខែឧសភា ឆ្នាំ​2014​កម្មករ​កម្ម​ការ​នី​រោងចក្រ​ដេរ​ស្បែកជើង​របស់​ក្រុមហ៊ុន​ក្រៃ​ស៊ា ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវលំ ក្រុមទី​8 ភូមិខ​1 សង្កាត់​ច្រាំង​ចំ​រះ​2 ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ប្រមាណ​ជាង​220​នាក់​បាននាំគ្នា​តវ៉ា​ធ្វើ​កូដកម្ម​នៅខាងមុខ​រោងចក្រ​ដើម្បី​ទាមទារ​អោយ​ថៅកែ​រោងចក្រ​ដោះស្រាយ​លក្ខណ​ការងារ​ចំនួន​14​ចំណុច​។

គួរ​បញ្ចាក់​ផងដែ​លក​ម្មករក​ម្មកា​រ​នី​នៅក្នុង​រោងចក្រ​ក្រៃ​ស៊ា មាន​សរុប​240​នាក់​ហើយក​ម្មករក​ម្មការ​នី ដែល​បានទាមទារ​អោយ​ថៅកែ​រោងចក្រ​ដោះស្រាយ​គោល​ការ​លក្ខណ​ការងារ​ចំនួន​14​ចំណុច ។ កម្មករ​កម្ម​ការ​នី​ដែល​បាននាំគ្នា​ធ្វើ​កូដកម្ម​នៅខាងមុខ​រោងចក្រ​កាលពី​ព្រឹក​ថ្ងៃទី​06 ខែឧសភា ឆ្នាំ​2014 នេះ​ដោយមាន​ការចូលរួម​ដឹកនាំ​ពី​សហ​ជិព​ចំនួន​1 គឺ សហព័ន្ធ​សហជីព​ពលកម្ម​កម្ពុជា​។

លក្ខណ​ការងារ​ទាំង​14​ចំនុច​ដែល​កម្មករ​កម្ម​ការ​នី​ទាមទារ​អោយ​ថៅ​ដោះស្រាយ​នោះ​គឺ​៖ 1. សូមអោយ​ក្រុម​ហ៊ុ​ក​រៀបចំ​ទូទាត់​ប្រាក់​ប្រាំ​ភាគរយ​ដែល​ក្រុមហ៊ុន​មាន​បញ្ចប់​ឬ​បន្ត​កិច្ចសន្យា​របស់​ពួកគាត់​2. សូមអោយ​ក្រុមហ៊ុន​រៀបចំ​អោយមាន​រោង​បាយ​សំរាប់​អោយ​កម្មករ​កម្ម​ការ​នី​អ​ង្កុ​យ​ហូបបាយ​អោយបាន​សមរម្យ 3. សូមអោយ​ក្រុមហ៊ុន​រៀបចំ​បន្ទប់​ពេទ្យ​និង​មាន​គ្រូពេទ្យ​ប្រចាំការ​រាល់​ម៉ោង​ធ្វើការ និង​មាន​ថ្នាំពេទ្យ​គ្រប់គ្រាន់ 4. សូមអោយ​ក្រុមហ៊ុន​ផ្ដល់​លុយ​បាយ​ថ្ងៃត្រង់​ចំនួន​2000​រៀល 5.​

សូមអោយ​ក្រុមហ៊ុន​អនុញ្ញាតិ​មួយថ្ងៃ​ក្នុង​មួយខែ​សំរាប់​កម្មករ​កម្ម​ការ​នី​មាន​ផ្ទៃពោះ​ដើម្បី​ទៅពិនិត្យ​សុខភាព 6. សូមអោយ​ក្រុមហ៊ុន​ដក​ប្រធានរ​ដ្ធ​បាល​ដែល​ចូល​ថ្មី​ចេញពី​ព្រោះ​ពួកគាត់​ប្រើ​អាកប្បកិរិយា​មិន​សមរម្យ​មកលើ​កម្មករ​កម្ម​ការ​នី 7. សូមអោយ​ក្រុមហ៊ុន​អនុញ្ញាតិ​អោយ​កម្មករ​កម្ម​ការ​នី​ជនជាតិ​អិ​ុ​ស្លាម​បាន​ឈប់​មួយ ថ្ងៃ​រៀងរាល់ថ្ងៃ​សុក្រ​ដើម្បី​ចូល​ថ្វាយ​ប​ង្ពំ​

ព្រះ​8. សូមអោយ​ក្រុម​ហ៊ុម​រៀបចំ​អោយមាន​អ្នក​អនាម័យ​ដើម្បី​សំ​អាត់​មិន​ត្រូវអោយ​កម្មករ​កម្ម​ការ​នី​សំអាត​នោះទេ 9. សូមអោយ​ក្រុមហ៊ុន​សំរាប់​កម្ម​ការ​នី​ដែលមាន​ផ្ទៃពោះ​ដាក់​ច្បាប់​ស្នើរ​ក្រុមហ៊ុន​បើក​លុយ​50​ភាគរយ​3​មុន​.10.​សូមអោយ​ក្រុមហ៊ុន​រៀបចំ​បន្ទប់ទឹក​អោយមាន​អនាម័យ​និង​បែងចែក​មាន​ប្រុស មាន​ស្រី 11. សូមអោយ​ក្រុមហ៊ុន មិនត្រូវ​រើសអើង​

កម្មករ​កម្ម​កា​រ​នី​ជនជាតិ​អី​ុ​ស្លាម​នោះទេ​. 12​សូមអោយ​ក្រុមហ៊ុន​រក្សា​ប្រាក់​ឈ្នួល​និង​អត្ត​ប្រយោជន៍​ផ្សេងៗ​ក្នុងកំឡុងពេល​ធ្វើ​កូដកម្ម 13 . សូមអោយ​ក្រុមហ៊ុន​រៀបចំ​ប្រាក់ខែ​អោយ​កម្មករ​កម្ម​ការ​នី​អោយ​ចប់សព្វគ្រប់​មុន​ម៉ោង​4​ល្ងាច . 14​សូមអោយ​ក្រុមហ៊ុន​រៀបចំ​អោយមាន​ម៉ា​សី​ុ​ន​ត្រជាក់​ឬ​កង្ហា​អោយបាន​ត្រឹមត្រូវ ។ កម្មករ​កម្ម​ការ​នី​និង​បន្តធ្វើ​កូដកម្ម​បន្តទៀត​ប្រសិនបើ​គ្មាន​ដំណោះស្រាយ​៕​image (1) image