ក្មេងទំនើងនិងក្មេងញៀនថ្នាំ១០នាក់នៅស្រុកបន្ទាយអំពិល ត្រូវនគរបាលចាប់ខ្លួន

0

ខេត្តឧត្តរមានជ័យ៖ ក្មេងទំនើងនិងក្មេងញៀនថ្នាំ១០នាក់ត្រូវបាននគរបាលស្រុកបន្ទាយអំពិលឃាត់ខ្លួនយកទៅសួរនាំ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ លោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាលស្រុក បានអោយដឹងថា ខណះសមត្ថកិច្ចចុះIMG_8714ល្បាតតាមគោលដៅសំខាន់ៗ ពួកគេបានជិះម៉ូតូលឿនៗហើយស្រែកឡូឡាតាមផ្លូវចុះឡើងៗរំខានដល់ការដេកពួនរបស់អ្នកស្រុក និងបង្កភាពអសន្តិសុខដល់សង្គម។ពួកក្មេងទំនើងទាំងនេះភាគច្រើនបានធ្វើសកម្មភាព ជិះម៉ូតូស្រែកឡូឡាជាញឹកញាប់តាមដងផ្លូវក្នុងទីប្រជុំជន ពិសេសម្តុំផ្សារគោកមន និងផ្សារអំពិល។ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ យកទៅសួរនាំនិងឲ្យអាណាព្យាបាលទៅធានា ក្រោយអប់រំនិងកិច្ចសន្យាមនុស្ស៩នាក់ត្រូវបានដោះលែងឲ្យទៅលំនៅដ្ឋានវិញ។ដោយឡែកមនុស្សម្នាក់ឈ្មោះ ពាវ ពេញ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិអំពិលថ្មី ឃុំអំពិល ដែលកំពុងជក់ថ្នាំញៀនយ៉ាម៉ា ត្រូវបាននគរបាលឃុំខ្លួនបណ្តោះអាសន្នដើម្បីសួរនាំបន្ត៕IMG_8716 IMG_8713