កុមារប្រុសស្រី៥នាក់បានលង់ទឹក កុមារ៤នាក់បានស្លាប់ និងកុមារាម្នាក់បានប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល

0

ខេត្តកំពង់ឆ្នាំង៖ កុមារប្រុសស្រីចំនួន៤នាក់បានលង់ទឹកស្លាប់ជាមួយគ្នាយ៉ាងរន្ធត់ នៅចំណុចអូរមុខទឹក ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច នៅពេលដែលកុមាររងគ្រោះ៥នាក់ បាននាំគ្នាទៅមុជលេងទឹកទៅនោះ តែពេលលង់ទឹកកុមារាម្នាក់បានតោងIMG-20151027-WA0005ចុងឬស្សីទាន់និងបានស្រែកយំអោយគេជួយទាន់ពេល ករណីដែលនេះគួរអោយតក់ស្លុតនេះ បានកើតឡើងនៅចន្លោះម៉ោង៣ទៅម៉ោង ៥រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ។ លោកវរសេនីយត្រី មាស សុភិន អធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ នៅវេ លាម៉ោងប្រមាណ៥រសៀល ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ បានប្រទះឃើញកុមារម្នាក់ កំពុងតោងចុងឬស្សីលើទឹកក្នុងអូរកំពុងហូរ ដែលបានយំស្រែកយ៉ាងខ្លាំងអោយគេជួយ ពេលនោះប្រជាពលរដ្ឋក៏បាននាំគ្នាជួយស្រង់យកកុមារ រងគ្រោះចេញពីចុងឬស្សី ហើយបានសួរនាំទើបដឹងថា៖ មានកុមារ៤នាក់ទៀត កំពុងលង់ក្នុងទឹកអូរមួយនេះ ។ បន្ទាប់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរ បាលមូលដ្ឋានជាច្រើននាក់ ក៏បាននាំគ្នាជួយចុះមុជទឹករាវរកក្នុងទឹកអូរ ដោយរយៈពេលជាច្រើនម៉ោង ទើបរកឃើញសពកុមារប្រុសស្រីរងគ្រោះទាំង៤នាក់នេះជាបន្តបន្ទាប់ ក្នុងក្តីរន្ធត់យ៉ាងខ្លាំង។ លោកអធិការនគរបាលស្រុកកំពង់ត្រឡាចបានអោយដឹងទៀតបថា៖ កុមាររងលង់ទឹកស្លាប់ទាំង៤នាក់មាន ១,ឈ្មោះ ខុន ស្រីរ័ត្ន ភេទស្រី អាយុ១១ឆ្នាំ , ២ឈ្មោះ ខុន ដារ៉ា ភេទប្រុស អាយុ៨ឆ្នាំ គេទាំង២នាក់ជាបងប្អូនបង្កើតនឹងគ្នា រស់នៅភូមិស្ទឹង ឃុំពានីស្រុកកំពង់ត្រឡាច , ៣.ឈ្មោះ ហេង វិច្ឆិការ ភេទ ស្រី អាយុ៧ឆ្នាំ និង៤.ឈ្មោះ អ៊ូច ស្រីលក្ខណ័ ភេទស្រី អាយុ១២ឆ្នាំ គេទាំង២នាក់ រស់នៅភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ចំណែកកុមារតោងចុងឬស្សីជាប់និងត្រូវគេជួយសង្គ្រោះជីវិតបានមានឈ្មោះ អ៊ូច វិសាល អាយុ១០ឆ្នាំ គឺជាប្អូនរបស់ឈ្មោះ អ៊ូច ស្រីលក្ខណ័ ដែលបានលង់ទឹកស្លាប់ខាងលើនេះ។ ករណីកុមារប្រុសស្រីលង់ទឹកស្លាប់ទាំង៤នាក់នេះ សមត្ថកិច្ចបានស្និដ្ឋានថា៖ កុមារទាំង៥នាក់បាននាំគ្នាទៅមុជទឹកលេងទឹកនៅចំណុចកើតហេតុ អាចនៅពេលនោះមានកុមារណាម្នាក់រអិលជើងចូលទឹកជ្រៅ បណ្តាលអោយលង់ ហើយពេលនោះកុមារផ្សេងទៀត បានទៅជួយគ្នា ទើបបណ្តាលអោយលង់ទាំងអស់គ្នាបែបនេះ ដោយឡែកកុមារា ឈ្មោះ អ៊ូច វិសាល បានស្រវ៉ាតោងចុងឬស្សីជាប់ និងបានស្រែកអោយគេជួយទើបរួចខ្លួនពីការស្លាប់ ។ សពកុមារទាំង៤នាក់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅតាមលំនៅដ្ឋានរៀងៗខ្លួន នៅក្រោមសម្រែកទ្រហោយំទាំងក្តីសោកស្តាយ អាលោះអាល័យពីឪពុកម្តាយ គួរអោយរន្ធត់និងតក់ស្លុតយ៉ាងក្រៃលែង ដែលពីមុនមកមិនដែលមានករណីបែបនេះ ៕IMG-20151027-WA0011 IMG-20151027-WA0015