ឯកអគ្គរដ្ឋទូតកូរ៉េ ជួបពិភាក្សាជាមួយអភិបាលខេត្ត

0

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៥ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប បានជួបសវនាការ ជាមួយឯ.ឧ គីម វ៉ុនជីន ឯកអគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារបុរី អង្គរ ខេត្ត20151027_135807សៀមរាប ដើមី្បធ្វើការពិភាក្សា និងសុំការណែនាំមួយចំនួន ក្នុងការបង្កើតការិយាល័យអគ្គកុងស៊ុលកូរ៉េ នៅខេត្តសៀមរាប នៅឆ្នាំ២០១៦ ។ក្នុងកិច្ចពិភាក្សានោះ លោក គីម វ៉ុនជីន ក៏បានធ្វើការបញ្ជាក់ពីគោលបំណង ក្នុងការចុះមកបំពេញបេសកកម្មនៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ក្នុងការជម្រាមជូនឯកឧត្តមអភិបាលខេត្ត ដើមី្បធ្វើការរៀបចំបង្កើតនូវការិយាល័យអគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប។ ឯកឧត្តមអគ្គរដ្ឋទូតក៏បានឲ្យដឹងទៀតថាដោយសភាពការណ៍សន្តិសុខប្រកបដោយសុវត្ថិភាពខ្ពស់ នៅខេត្តសៀមរាបហើយបានកំពុងទាកទាញនូវអារម្មណ៍នៃភ្ញៀវទេសចរណ៍នៅលើពិភពលោក ចូលមកទស្សនាកម្សាន្ត ក្នុងចំណោមនៃភ្ញៀវទេសចរណ៍នេះ ក៏មាន ភ្ញៀវទេសចរណ៍ជនជាតិកូរ៉េផងដែរ ។ ម៉្យាងទៀតដោយខេត្តប្រវត្តិសាស្ត្រមួយនេះ បានផ្តល់ឱកាសដល់បងប្អូន ប្រជាជនកូរ៉េ មកធ្វើវិនិយោគ លើវិស័យទេសចរណ៍ និង ពាណិជ្ជកម្ម ឬ អង្គការផងនោះ ទើបរដ្ឋាភិបាលកូរ៉េ ក៏ដូចស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា បង្កើតឲ្យមានការិយាល័យអគ្គកុងស៊ុលនេះឡើង ដើមី្បបង្កភាពងាយស្រួល ក្នុងការទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការនឹងគ្នា រវាងអាជ្ញាធរខេត្តសៀមរាប ជាមួយស្ថានទូតកូរ៉េ លើការ គ្រប់គ្រងបងប្អូនជនជាតិ ដែលរស់នៅលើទឹកដីខេត្តសៀមរាប ព្រមទាំងជួយសម្របសម្រួលនូវការងារមួយចំនួន បានទាន់ពេលវេលាផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរពីភាពដឹកនាំរបស់អាជ្ញាធរខេត្ត ដែលបានធ្វើកិច្ចអភិវឌ្ឍន៍ខេត្ត ឲ្យមានការរីកចម្រើន ប្រែមុខមាត់ថ្មីស្រស់ត្រកាលសក្តិសមជាខេត្តវប្បធម៌ ធម្មជាតិ ប្រវត្តិសាស្ត្រ ហើយបានកំពុងទាក់ទាញភ្ញៀវជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តមានការកើនឡើង ។មានប្រសាសន៍នោះដែរលោក ឃឹម ប៊ុនសុង ក៏បានធ្វើការសាទរ ស្វាគមន៍ចំពោះការបង្កើតឲ្យមាន ការិយាល័យអគ្គកុងស៊ុលកូរ៉េនៅខេត្តសៀមរាប ក្នុងការបម្រើដល់ផលប្រយោជន៍នៃប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។លោកក៏បានបន្តទៀតថា ក្រោមគោលនយោបាយឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញផ្ទៃប្រទេស ។ ដោយកត្តានេះហើយ បានធ្វើឲ្យខេត្តមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់ វិស័យ សំខាន់វិស័យទេសចរណ៍ ។ ឯកឧត្តមបន្តទៀតថា បច្ចុប្បន្នខេត្តបានកំពុងធ្វើការកែលម្អសោភណ្ឌភាពក្រុង ឲ្យកាន់តែស្រស់ត្រកាលប្រកបដោយពណ៌បៃតង ។ ក្រៅពីការអភិឌ្ឍន៍ខេត្តបានរួមសហការជាមួយអាជ្ញាធរចាតិអប្សរា ក្នុងការអភិរក្ស ថែរក្សា លើការងារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ សំខាន់លើការងារសន្តិសុខទេសចរណ៍ អនាម័យ បរិស្ថាន និង ចរាចរណ៍ជាដើម ។ ម៉្យាងទៀតចំនួនភ្ញៀវទេស ចរណ៍ជនជាតិកូរ៉េ ដែលចូលមកខេត្តសៀមរាបគឺស្ថិតនៅលំដាប់ថ្នាក់លេខ៤ ។ លោក ឃឹម ប៊ុនសុង ក៏បាន ផ្តល់នូវអនុសាសន៍ល្អៗមួយចំនួននិងសំណូមពរដល់ឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េ សូមធ្វើការផ្សព្វផ្សាយដល់អ្នកវិនិយោគកូរ៉េចូលមកវិនិយោគនៅកម្ពុជាសំខាន់នៅខេត្តសៀមរាប អាជ្ញាធរខេត្តនៅរងចាំស្វាគមន៍ជានិច្ច។ចំពោះការបង្កើតការិយាល័យអគ្គកុងស៊ុលកូរ៉េនៅខេត្តសៀមរាប ក៏ជាការបង្កភាពងាយស្រួលដល់អ្នកវិនិយោគនិងប្រជាជនកូរ៉េរស់នៅខេត្តសៀមរាប បានធ្វើការបន្តទិដ្ឋាការរបស់ខ្លួនបានទាន់ពេលវេលា និង បង្កើននូវការទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ ។ ម៉្យាងទៀតកន្លងមកខេត្តសៀមរាបក៏បានរៀបចំឲ្យមាននូវសមាគមជនជាតិកូរ៉េ ក្នុងការងារគ្រប់គ្រងបងប្អូនជាជនជាតិកូរ៉េ ក្នុងការធានាសុវត្ថិភាពជូនដល់បងប្អូនផងដែរ ៕20151027_141624 20151027_135807