​ប្រជាពលរដ្ឋ​បានលើកឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ថា​បញ្ហា​ចំបង​នោះ​គឺ​បញ្ហា​ទឹក​ក្នុងស្រុក​មង្គល​បូរី​នេះ​

0

​ខេត្តបន្ទាយមានជ័យ​ ​ព្រឹក​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៥​ពេញ​១​ថ្ងៃ​នៅ​បរិវេន​សាលាស្រុក​មង្គលបុរី​ប្រជាពលរដ្ឋ​មកពី​២​ស្រុក​ក្នុងស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ ជិត​៤០០​នាក់​បានមក​ស្តាប់​និង​ធ្វើការ​បញ្ចេញមតិ​ការបើក​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​។​ពិ​ធិ​នេះ​មានការ​ចូលរួម​លោក​គោ​ស៊ុំ​សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​អី​ុ​ឡុង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​។​វេទិការ​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នោះ​ប្រជាពលរដ្ឋ​ជា​ច្រើ​នាក់​បាន​លើកឡើងថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ចំណាកស្រុក​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ គឺ​ដោយសារតែ​គ្មាន​ទឹក​សម្រាប់​បង្ករ​បង្កើន​ផល តំណាង​ប្រជាពលរដ្ឋ​ដែល​មកពី​ស្រុក​មង្គលបុរី បាន​ថ្លែងថា​បច្ចុប្បន្ននេះ​ពួកគាត់​មិនអាច​បង្ករ​បង្កើន​ផល​បាន​នោះទេ ដោយសារតែ​ពួកគាត់​ត្រូវ​រំពឹង​ទៅលើ​ទឹកភ្លៀង​តែមួយ​មុខ​។​នោះ​គឺ​ព្រោះតែ​ប្រឡាយទឹក​មួយ​ខ្សែ ដែលមាន​ប្រវែង​ប្រមាណ​ជាង​៧​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្ទឹង​ប​វេ​ល សម្រាប់​ចែកចាយ​ទឹក​ដល់​ឃុំ​ចំនួន​៦​ក្នុងស្រុក​មង្គលបុរី ត្រូវ​រីង​ស្ងួន​និង​មិនអាច​បង្ហូរទឹក​មក​បាន ដោយសារតែ​មិន​មានការ​ស្តារឡើងវិញ ដូច្នេះហើយ​ទើប​ធ្វើ​ឲ្យ​គ្រួសារ​ប្រជាពលរដ្ឋ​មួយចំនួនធំ ត្រូវ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ដើម្បី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ចំពោះ​បញ្ហា​នេះ លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ បាន​ថ្លែងថា លោក​ត្រេកអរ​ពេលដែល​បានឮ​ប្រជាពលរដ្ឋ​លើកឡើង​ពី​បញ្ហា ដើម្បី​ឲ្យ​អាជ្ញាធរ​បានដឹង​ពី​ការលំបាក​របស់​បងប្អូន​។ តែ​យ៉ាងណាក៏ដោយ​ចំពោះ​បញ្ហា​ប្រឡាយទឹក​នេះ លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​មិនបាន​ព្រងើយកន្តើយ​ឡើយ គឺ​អាជ្ញាធរ​បានដាក់​គម្រោង​រួចហើយ​ទៅកាន់​ក្រសួង​ធនធានទឹក តែ​ដោយសារតែ​គម្រោង​នោះ​ធំ ពេលនេះ ក្រសួង​កំពុងតែ​ដាក់​ស្នើ​ថវិកា ហើយ​សង្ឃឹមថា មិនយូរ​នោះទេ ការស្តារ​ប្រឡាយ​នឹង​ចាប់ផ្តើម ដើម្បី​អាច​ឲ្យ​ប្រជាពលរដ្ឋ​មានទឹក​សម្រាប់​បង្ក​រប​ង្កើ​ន​ផល​កសិកម្ម ដែល​នឹង​ជួយ​សម្រួល​ដល់​ជីវភាព និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕image image (1) image