ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវនគរបាល ចាប់ខ្លួនបានភ្លាមៗដោយសាតែបុរសនេះ ផឹកស្រាស្រវឹងឃើញសាលារៀនចាស់ គិតថាខ្លាចគ្រោះថ្នាក់កមេងរៀន ក្រែងបានសង់ថ្មី ក៍ដុតឆេះសល់តែផេះ តែម្ដងដោយមិនដឹងថាគេបានសាងសង់សាលាទីតាំងថ្មីអោយរូចហើយហេតុការណ៍ នេះ បាន កើតឡើង កាលពី វេលា ម៉ោង ៨ និង ១៥ នាទី យប់ ថ្ងៃ ទី ២៥ ខែ តុលា ឆ្នាំ ២០១៥ ស្ថិតក្នុងភួមិអូរព្រាល ឃុំសំរោ៉ង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។លោក វង សាវេ៉ត អធិការដ្ឋានស្រុកភ្នំក្រវាញបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ មឿន កុសល អាយុ២៥ឆ្នាំ រស់នៅភួមិកើតហេតុខាងលើនោះ មុនពេលកើតហេតុ គេបានផឹកស្រាស្រវឹងជោគជាំ រូចហើយក៍បានដើរទៅសាលារៀនដែលចាស់ទ្រុឌទ្រោម មួយខ្នងមានពីបន្ទប់ប្រក់តែក្បឿង ទុកចោលជាង១០ឆ្នាំហេីយនោះ ត្រូវបានបុរសនេះទៅដុតកំទេចចោលសល់តែផេះតែម្ដង។លោកបន្តថា ក្រោយពេលមានហេតុការនេះភ្លាមកម្លាំងនគរបានប៉ុស្ត៍ក៍បានទៅឃាត់ ខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រូចហើយនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ក៍បានសួនាំ ទៅលើជនសង្ស័យដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈនោះ គេបានឆ្លើយសារភាពថា ។ខ្លួនពិតជាបានដុតសាលាមួយខ្នងនោះឆេះអស់មែនដោយពេលផឹកស្រវឹងនិកគិតថាខ្លាចបាក់សង្កត់របួសក្មេងៗរៀន ទើបភ្លេចគិតថាសាលានេះគេទុកចោល ហើយគេបានសាងសង់សាលាថ្មីឲ្យក្មេងរៀលនៅទីតាំងផ្សេង ទើបស្វាងស្រវឹងក៍ដឹងខ្លួនតែម្ដង។លោកអធិការនគរបាលបានបន្តថាជនសង្ស័យត្រូវបាននគរបាលបង្ករសំណុំរឿងចាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់កាបន្តតាមនិតិវិធី ។ លោក វង សាវ៉េត បានបញ្ជាក់ចុងក្រោយថាសាលាដែលជនសង្ស័យខាងលើដុតចោលនោះមានទំហ៊ំ១៥គុណនិង៨មែ៉ត្រ អត់មានតុទេប្រក់គ្បឿង ហេីយគ្មានជញ្ជាំងដែរ ដោយទុកចោលជាង១០ឆ្នាំហេីយ ព្រោះគេបានសាងសង់សាលាថ្មនៅទីតាំងថ្មីមួយកន្លែងផ្សេងទៀតឲ្យក្មេងៗសិស្សានុសិស្សរៀនរូចរាល់ជាយូមកហេីយផងដែរ៕




































