រាជធានីភ្នំពេញ ៖ កាលពីវេលា00និង30រំលងអធ្រាត្រឈានចូលថ្ងៃទី០6 ឧសភាឆ្នាំ២០១៤សមត្ថកិច្ចនគបាលបុស្ដ៍ព្រែកលៀបបានឃាត់ខ្លួនជនសង្ស័យ2នាក់ក្នុងចំណោម បក្សពួក៦នាក់បន្ទាប់ពីជនសង្ស័យទាំងនោះបានធ្វើសកម្មភាពលួចឈើពកនៅចំណុចផ្ទះលំហែកាយស្ថិតក្នុងក្រុមទី១៤ភូមិខ្ទរ សង្កាត់ព្រែកលៀបខណ្ឌប្ញស្សីកែវរាជធានីភ្នំពេញ។
ជនសង្ស័យ2នាក់ក្នុងចំណោមបក្សពួក6នាក់ដែលបានលួចឈើពកហើយត្រូវម្ចាស់ដែលជាជនរងគ្រោះអះអាងថាមានតម្លៃជាង១ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចនិងម្ចាស់ឈើចាប់ខ្លួនជាបន្តបន្ទាប់នោះទី1ឈ្មោះ តឹក បូរ៉ា ភេទប្រុស អាយុ៣5ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្នាក់នៅផ្ទះជួល ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌប្ញស្សីកែវ និងជនសង្ស័យទី2ឈ្មោះ ពេញ ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ អតីតអ្នកយាមដីម្ចាស់ឈើខាងលើ មានស្រុកកំណើតនៅឯស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។
ចំណែកជនរងគ្រោះដែលជាម្ចាសឈើនោះឈ្មោះ ឃី វិបុល បុត្រា ភេទប្រុសអាយុ៤៤ឆ្នាំស្នាក់នៅភូមិខ្ទរសង្កាត់ព្រែកលៀបខណ្ឌប្ញស្សីកែវរាជធានីភ្នំពេញ។បើតាមប្រភពព័តមានពីម្ចាស់ឈើដែលជាជនរងគ្រោះបានអោយដឹងថាះមុនពេលកើតហេតុជនសង្ស័យឈ្មោះពេញពៅធ្លាប់ធ្វើការជាអ្នកយាមដីអោយគាតកាលពីមុនហើយជនសង្ស័យរូបនេះក៏បានឈប់ធ្វើការជាមួយគាត់ទៅធ្វើការយាមដីអោយគេជិតព្រំដីរបស់គាត់ហើយគាត់ក៏បានអោយអ្នកយាមដីថ្មី2នាក់ទៀតមកយាម
ជំនួសលុះព្រឹកថ្ងៃទី៥ខែឧសភាឆ្នាំ២០១៤ស្រាប់តែកម្មករយាមដីរបស់គាត់បានទូរសព្ទប្រាប់ថាឈើរបស់គាត់ត្រូវគេលួចពេលដែលគាត់មកមើលស្រាប់តែបាត់មែនហើយគាត់ក៏បានធ្វើការស្រាវជ្រាវហើយសង្ស័យលើជនសង្ស័យរូបនោះដែលធ្លាប់យាមដីអោយគាត់កាលពីលើកមុនពេលដែលគាត់ទៅរកជនសង្ស័យរូមនោះនៅដីជាប់ព្រំគ្នាតែត្រូវបានគេប្រាប់ថាទៅស្រុកកំណើតគាត់ក៏បានទៅតាមរកដល់ស្រុកកំណើតស្រាប់តែឃើញជនសង្ស័យរូបនោះទោះបធ្វើការឃាត់ខ្លួនយកមក
ប្រគល់អោយសមត្ថកិច្ចបុស្ដ៍ព្រែកលៀបដើម្បីស្រាវជ្រាវរកបក្សពួកជនសង្ស័យរូបនោះរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត។ឈើពកត្រូវសមត្ថកិច្ចធ្វើការប្រគល់ឱ្យម្ចាស់គេវិញហើយចំណែកជនសង្ស័យទាំង2នាក់សមត្ថកិច្ចនគបាលខណ្ឌឬស្សីកែវកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់៕