តា​យាយ​វ័យ​ចំណាស់​បើករថយន្ត​ប៉ា​សេ​រ៉ូ​ផ្ទុះ​កង់​ក្រឡាប់​៣​ត្រឡប់​ចៀស​ផុតពី​គ្រោះថ្នាក់​ដោយ​ឲ្យ​ជឿ​

0

​សៀមរាបៈ​រថយន្ត​ប៉ា​សេ​រ៉ូ​មួយគ្រឿង ត្រូវបាន​ក្រឡាប់​៣​ត្រឡប់ បន្ទាប់ពី​បែក​កង់​ធ្លាក់​ពីលើ​ថ្នល់ តាម​បណ្តោយ​ផ្លូវជាតិ លេខ​៦ ត្រង់ចំនុច ភូមិ​ចំរេះ ឃុំ​ស្ពាន​ត្នោត ស្រុក​ជីក្រែង ខេត្តសៀមរាប កាលពី​ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៥ នៅវេលា​ម៉ោង​១២.៤០​នាទី ចំងាយ​ពី​ស្ពាន​ត្នោត​៥០​ម៉ែត្រ ។​
​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​សង្កេត​មាន​រថយន្ត ប៉ា​សេ​រ៉ូ ពណ៌​ទឹក​បិ​ច លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ឆ​៨៧៣ ភព​២ បាន​បើកបរ​ពី​ទិសខាងកើត​ឆ្ពោះ​មក​ទិស​ខាងលិច ហើយ​បាន​បើក សំដៅ​ចុះ​ស្នាមភ្លោះ​យ៉ាងជ្រៅ លុះ​មកដល់​ទួល​ប្រឡោះ​ដើម​ស្វាយ បុក​និង​ដី​បណ្តាល​ឲ្យ​ក្រឡាប់​៣​ត្រឡប់ ខ្ទប់​នៅ ផ្ទះ​របស់​អ្នកស្រី អ្នក​មីង ម៉ៅ ឃៀ អាយុ ៤៣ រស់នៅ​ភូមិ​ឃុំ ខាងលើ​បណ្តាល​ឲ្យ​បាក់​ខូចខាត​មួយ​ចំ​ហាង​ផ្ទះ ចំណែក​ម្ចាស់​រថយន្ត មាន​តា យាយ ពិ​នាក់​ប្តី​ប្រព​ន្ឋ​បាននាំគ្នា​វា​ចេញពី​ក្រោម​ឡាន ក្រោយមក​អ្នកភូមិ​នាំគ្នា​រត់​មកជួយ​មិនតិច ពី​៥០​នាក់​បាន​យក​ខ្សែ​ចង់​ឡាន​ហើយ​ទាញ ឲ្យ​រថយន្ត​ឈរ​ឡើងវិញ​។​
​លោកយាយ ដោយ ញឹម បាន​ឲ្យ​ដឹងថា លោកយាយ​បាន​ទិញ​កូន​ឡាន ដើម្បី​យកទៅ​ផ្ញើរ​ចៅ​នៅ​ខេត្តសៀមរាប តែ​ដល់ ពេល​គ្រោះថ្នាក់​តែម្តង លោកយាយ​ធ្វើដំណើរ​មកពី​ស្រុក​ឧ​ត្ត​ង្គ ខេត្តកណ្តាល ទៅ​ខួបកំណើត​ចៅ​នៅ ខេត្តសៀមរាប នៅ​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជាមួយ​លោកតា អែម ស៊ីថាន អាយុ ៧៤​ឆ្នាំ ត្រូវជា​ស្វា​ម៉ី​លោកយាយ និង​កូនប្រុស​ម្នាក់ លុះ​មកដល់​កណ្តាលផ្លូវ កូនប្រុស​របស់គាត់​ឈឺ​ពុំ​អាច​ធ្វើដំណើ​មកជា​មួយ​បាន ទើប​លោកតា ឲ្យ​ចុះទៅ​ពេទ្យ ដោយ​មិនបាច់​ឲ្យ​មកជា​មួយ ក្រោយមក​លោកតា អែម ស៊ីថាន បាន​បើក​មក​ដោយ​ខ្លួន ឯង លុះ​មកដល់​ចំនុចកើតហេតុ ស្រាប់តែ​រថយន្ត​គ្រោះថ្នាក់​ដោយ​បែក​កង់​ក្រោយ​បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង ។​
​តាម​ប្រភពព័ត៌មាន ដែល​បាន​បើក​ការសង្ស័យថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បើតាម​ការពិនិត្យ​គឺ​មិនមែន​ផ្ទុះ​កង់ឡាន​នោះទេ ដោយសារតែ​ពុំមាន ស្នាម​កង់ឡាន ឬ​ចាប់​ហ្វ្រា​ង​នោះទេ គឺ​ស្នាម​កង់ឡាន​បើក​មក​ដោយ​សម្រួល​ចុះ​ស្នាមភ្លោះ​តែ​ករណី​ក្រឡាប់​ដោយសារតែ រថយន្ត​ជ្រុល​ទី​បុក​និង​ដី​ទួល ហើយ​មាន​គល់ឈើ​នោះ បណ្តាល​ឲ្យ​រថយន្ត ជុច​ដី​បណ្តាល​ឲ្យ​ក្រឡាប់​តែម្តង តាម​ការ​សណ្ឋាន​បាន​ឲ្យ​ដឹងថា ប្រហែលជា​លោកតា ដែលជា​តៃកុង​ឡាន បើកបរ ក្នុងស្ថានភាព​ងងុយដេក តែ​វា​ជា​សំណាងល្អ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់ ។​
​ដោយ ប៊ុន រដ្ឋាIMG_1796 IMG_1794 - Copy IMG_1793 IMG_1788 - Copy IMG_1787 IMG_1785 IMG_1784 IMG_1789