កាប្រមូលផលស្រូវរបស់ប្រជាកសិកត្រឹមខែតុលាឆ្នាំ២០១៥នេះមានកាថយចុះ៣%ជាងឆ្នាំ២០១៤ តែតំលៃទីផ្សាដូចគ្នា

0

 

ខេត្តពោធិ៍សាត់៖ លោក ឡាយ វិសិទ្ធិ ប្រធានមន្ទីកសិកម្មខេត្តពោធិ៍សាត់បានឲ្យដឹងជាមឋមនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នេះថា កាប្រមូលផលរបស់ប្រជាកសិករក្នុងកាដាំដំណាំស្រូវគិតត្រឹមថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៥នេះ បានចំនួន ១០៨,៣៣%ទេ ដោយឆ្នាំ២០១៤ដូចគ្នាដែរគឺបានចំនួន ១១១% គឺថយចុះចំនួន៣% ។លោកប្រធានមន្ទីកសិកម្មខេត្តពោធិសាត់បានបន្តថាប្រជាពលរដ្ឋដែលបានអនុវត្តលើផ្ទៃដីបង្ករបង្កើនផលបាននៃផ្នែកដំណាំដាំស្រូវ២០១៥ឆ្នាំនេះបានចំនួន ១០៨,៣២៩ ហិតាដោយផ្ទៃដីដែលរងកាខូចខាតមានចំនួន ២,៩៣៦ ហិតា។ ក្នុងនោះស្រូវដែលបានកំពុងបែកផ្កានៅលើដីស្រែបងប្អូនប្រជាកសិករយើងចំនួន ៦២,៤៤៤ហិតានិងស្រូវកំពុងតែទុំចំនួន ១៤,១៣១ហិតា ដោយប្រជាកសិករនៅតាមបណ្ដាស្រុកក្រុងភួមិឃុំសង្កាត់ទូទាំងខេត្តពោធិ៍សាត់

កំពុងចុះប្រមូលផលស្រូវក្នុងកាច្រូតកាត់ គិតមកដល់ថ្ងៃទី២៧ ខែតុលា បានចំនួន ៧.២៣០ហិតា។

លោក ឡាយ វិសិទ្ធិ បន្តឲ្យដឹងទៀតថាប្រជាកសិករបានទទួលទិន្ធផលដំណាំដាំស្រូវក្នុងឆ្នាំ២០១៥នេះ តាំងពីខែ សីហា មកម្លេះ ដោយបានលក់ចេញនៅលើទៅផ្សាបានចំនួន ១៥,៩០០ តោនឯណោះ ដោយទិន្ធផលស្រូវក្នុងឆ្នាំនេះគិតជាមធ្យមសម្រាប់បងប្អូនប្រជាកសិករទទួលផលស្រូវបាន ក្នុងមួយហិតាចាប់ពី៣តោនទៅ៣តោនកន្លះ នៅលើ ផ្ទៃដីក្នុងមួយហិតា ដែលជាស្រូវកណ្ដាល។

លោក ឡាយ វិសិទ្ធិ ដែលជាប្រធានមន្ទីកសិកម្មខេត្តពោធិបានឲ្យដឹងថា ចំពោះតំលៃដំណាំស្រូវឆ្នាំនេះ បើគិតត្រឹមមកដល់ដល់ខែ តុលា ដូចគ្នានេះគឺតំលៃស្រូវ សែនក្រអូប ក្នុងមួយគីឡូក្រាមចំនួន ៩៥០៛ ទៅ ១០៣០៛ និង ស្រូវ ធម្មតា តំលៃ ចំនួន ៨០០៛ ទៅ ៩៥០៛ ក្នុងមួយគីឡូក្រាមស្រូវ បើប្រៀបធាបនិងតំលៃស្រូវដែលលក់ចេញដូចគ្នានិងឆ្នាំ២០១៤ ត្រឹមខែតុលានេះដូចគ្នា គឺតំលៃប្រហាប្រហែលគ្នា ហើយលោកក៍បានបញ្ជាក់ថាកាថយចុះ៣%ភាគរយនេះ គ្រាន់តែជារបាយការណ៍ជាមឋមដែលក្រុមការងារជំនាញយើង ទើបបូកសរុបប៉ុណ្ណេាះ ៕image8 image6 image5