ខេត្តព្រះសីហនុៈស្ត្រីមានផ្ទៃពោះពីរនាក់ និងក្មេងប្រុសម្នាក់ បានរងរបួសធ្ងន់ខណៈពេល ពូក គេជិះ ម៉ូតូឌុបគ្នាហើយត្រូវរថយន្តក្មេងស្ទាវបើកបុកពីក្រោយយ៉ាងពេញទំហឹង។ហេតុការនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ០៩និង៣០នាទីព្រឹកថ្ងៃទី៣០ តុលា នេះ នៅត្រង់ចំណុចផ្លូវ១០៨ (កែងមហោស្រពចាស់) ទល់មុខធនាគារកម្ពុជាសាធារណៈនិងសណ្ឋាគារកោះ តាគៀវ។ទាក់ទិនទៅនិងហេតុការនេះបើតាមសាក្សីនៅកន្លែងកើតហេតុជាច្រើននាក់បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកកាមារីបាឡែន បើកបរដោយក្មេងប្រុស ម្នាក់យ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត លុះបើកបរមកដល់ ចំណុច កើតហេតុក៍ បានជ្រុល ចង្កូត ទៅបុកជនរងគ្រោះទាំង៣នាក់ដែលកំពង់ជិះម៉ូតូ មួយ គ្រឿងឌុបគ្នានៅខាងមុខ(គោលដៅស្របទឹសគ្នា) យ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងបីនាក់ក្នុងពេលនោះតែម្តង។ជនរងគ្រោះទាំង៣នាក់ ក្រោយពេលកើតហេតុ ត្រូវបាន ថយន្តសាម៉ុយដឹក យកទៅកាន់មន្ទីរពេទ្យដើម្បីជូយសង្គ្រោះ ភ្លាមៗ ផងដែរ។
.ក្រុមសាច់ញាត្តិជនរងគ្រោះបានប្រាប់ឲ្យដឹងថា ស្រ្តីរងគ្រោះទីមួយឈ្មោះ នឿន ស្រីប៉ាក អាយុ២៥ មានផ្ទៃពោះ ៤ខែ, ទី២ មានឈ្មោះ ហាស់ សាវឿន មានផ្ទៃពោះ ៨ខែ រួមនិងក្មេងប្រុសអាយុ ៤ឆ្នាំ។ម៉ូតូជនរងគ្រោះម៉ាកសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ 1D-0897រងកាខូច ខាតជាដំណំ។ ចំណែករថយន្តបង្ករម៉ាកកាមារីបាឡែនពាក់ស្លាកស្លាកលេខ ព្រះសីហនុ 2A 4158បើកបរដោយក្មេងស្ទាវម្នាក់(សង្ស័យមិនទាន់គ្រប់អាយុ) និងមិនមាន ប័ណ្ណបើក បរបើក ។
.បច្ចុប្បន្នទាំងរថយន្តបង្ករហេតុនិងម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់។ដោយជុំវិញបញ្ហារនេះសមត្ថកិច្ចប៉ូលិសបានធ្វើការអះអាងថាភាគីរថយន្តកំពុងព្យាយាមធ្វើសំរបសំរូលផ្តល់សំណង់ដល់ជនរងគ្រោះតាមរយៈចេញផ្លៃព្យាបាល។តែទោះជាយ៉ាងណាក៍ដោយជុំវិញបញ្ហារខាងលើនេះប្រជាពលរដ្ឋបានធ្វើការសូមណូមពរទៅដល់មន្រ្តីប៉ូលិសចរាចរណ៍ក៍ដូចជាមន្រ្តីពាក់ពន្ធ័ដែលជាអ្នកអនុវត្តន៍ច្បាប់មេត្តាធ្វើការពិនិត្យរឿងនេះឲ្យបានច្បាស់លាស់ពាក់ពន្ធ័និងអ្នកបើកបររថយន្តបង្ករហេតុ ដើម្បី មានវិធានការតាមផ្លូវច្បាប់ ពីព្រោះអ្នកបើកបររថយន្ត បង្ករខាង លើនេះត្រូវបានគេអះអាងថា មិនទាន់គ្រាប់អាយុក្នុងបើកបរនិងមិនមានបណ្ណ័បើកនោះទេ៕




































