ខេត្តព្រះសីហនុ៖ក្រុមតែកុងរថយន្តដឹកដីប្រមាណ៣០នាក់នៅវេលាម៉ោងប្រមាណ១៨និង០០នាទីព្រលប់ថ្ងៃទី២៩ខែតុលាឆ្នាំ២០១៥បាននាំគ្នាយករថយន្តដឹកដីជាច្រើនគ្រឿងធ្វើការបិតផ្លូវសាធារណៈខាងមុខប៉ុស្តិ៏រដ្ឋាលប៉ូលិសសង្កាត់លេខ៤ ក្នុងគោលបំណង់ធ្វើការ តវ៉ាទាមទារ ឲ្យធ្វើការដោះលែងរថយន្តដឹក ដីចំនូន៣គ្រឿងរបស់បក្ខពូកគេ ដែលមន្រ្តីជំនាញបរិស្ថាន និងប៉ូលិស ប៉ុស្តិ៏ រដ្ឋាលសង្កាត់លេខ៤ ចាប់ ឃាត់ទុកផាកពិន័យក្នុងរថយន្តមួយគ្រឿង១លានរៀល ក្រោមបទចោទប្រកាន់ ធ្វើអាជីវកម្មគ្មាន ការ ទទូលខុសត្រូវ ដឹកដីមិនគ្រប តង់ ធ្វើឲ្យ ដីជ្រុះ ដីហ៊ុយរាយប៉ាយតាមដងផ្លូវសាធារណ៍ បង្ករ ផលប៉ះ ពាល់ សុខភាព ប្រជាពលរដ្ឋ ប៉ះ ពាល់បរិស្ថាន និងធ្វើឲ្យខូចគុណភាពខ្យល់ក្នុងបរិយាកាស។ ដោយ ហេតុ ការណ៍នេះបានធ្វើ ឲ្យភ្ញាក់ផ្អើលនេះ ស្ទើរទូទាំងក្រុងនិងបង្ករឲ្យមាន ការកកស្ទះ ចរាចរណ៍ មិនអាច ធ្វើដំណើរ ឆ្លងកាត់បានជិតមួយម៉ោង ហើយភ្លាមៗ សមត្ថកិច្ច ប៉ូលិស ប៉េអ៊ឺមត្រូវបាន បញ្ជូន កន្លៃកើតហេតុផងដែរដើម្បីការពារនិងសំរូលចរាចរណ៍ ។
.ក្រុមតែកុងរថយន្តដឹកដីដែលនាំគ្នាមកធ្វើការតវ៉ាខាងលើនេះ នៅចំពោះមុខអ្នកសាពត៏មានពូក គេ បាន និយយាប្រាប់ឲ្យដឹងថារថយន្តដឹកដីចំនូន៣គ្រឿងដែលមន្រ្តីបរិស្ថាននិងប៉ូលិសចាប់ឃាត់ ទុក តាំងពីរម៉ោង១០ព្រឹក នាំយកមកទុកក្នុងប៉ុលិសរដ្ឋាលសង្កាត់លេខ៤នេះដូចជាសមល្មមធ្វើការដោះ លែង វិញហើយដើម្បីឲ្យពូកគេយកទៅរកស៊ីធម្មតាវិញ។ប៉ុន្តែរសំរាប់ការផាកពិន័យក្នុង រថយន្ត មួយ គ្រឿងតំម្លែ១លានរៀលដោយសារតែរឿងបន្តិចបន្តូច(ដឹកដីមិនគ្របតង់)ពូកគេគ្មានលុយបង់នោះទេ ដូចនេះពូកគេត្រូវតែនាំគ្នាធ្វើការតវ៉ា បែបនេះហើយ គឺធ្វើការតវ៉ាយប់នេះមិនបានស ម្រេច ពូកគេនិងបន្តទៅថ្ងៃស្អែកទៀត ។
.លោក អ៊ី សុខឡេង អភិបាលនែគណៈអភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថារថយន្ត ដឹកដី ទាំង ៣ខាងលើនេះ លោកជាអ្នកបញ្ជារឲ្យចាប់ ពីព្រោះដឹកដីជ្រុះលើផ្លូវ និងដឹកដីគ្មានច្បាប់។ ដោយ បញ្ហារនេះលោកបានពិភាក្សា ជាមួយប្រធានមន្ទីរបរិស្ថានដាច់ខាត ត្រូវអនុវត្តច្បាប់បរិស្ថាន ហើយថ្ងៃ ស្អែក លោកនិងទាក់ទង់ទៅមន្ទីរសាធារណការ ឲ្យពិនិត្យលក្ខណ:បច្ចេកទេសនៃឡាន នេះ បន្ថែម ទៀត ។ ចំពោះករណីបិទផ្លូវសាធារណៈ ល្ងាចមិញ លោកអភិបាល បានធ្វើការបញ្ជាក់ថា អាជ្ញាធរអាចបង្ករសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការ តាម ច្បាប់បាន ព្រមទាំងបានធ្វើការព្រមាន ត្រង់ៗថា ចាប់ពីថ្ងៃនេះតទៅ ត្រូវតែអនុវត្តច្បាប់ឲ្យបានពេញលេង មិនអាច អោយអ្នក ល្មើសច្បាប់ ធ្វើព្យុះភ្ញៀងតាមចិត្តបានទេ ។
.លោក មុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់ឲ្យដឹងថានេះមិន មែន ជាលើកទី១នោះទេដែលក្រុមមន្រ្តីរបស់លោកចាប់រថយន្តដឹកដីខ្វះកាទទូល ខុសត្រូវ បង្ករផលប៉ះពាល់ បរិស្ថាន ប៉ះពាល់ សុខភាពប្រជាពលរដ្ឋទូទៅ យកមកធ្វើការផាកពិន័យ ។ហើយការផាកពិន័យធ្វើ ឡើង មានក្រដាស់ស្មាម វិក័យបត្រ័ត្រឹមត្រូវ ហើយ ប្រាក់ដែលបានមក ពីរផាក ពិន័យទាំងនោះគឺជាថវិការ បង់ចូលរដ្ឋ ១០០ភាគរយតែម្តង ដោយការផាក ពិន័យ ធ្វើឡើងចាប់ពីកំរិត ១លាន រៀលរហូតទៅដល់ ១០លាន រៀលក្នុង១គ្រឿង។
.លោក មុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានបញ្ជាក់បន្ថែមទៀតថាជុំវិញការផាកពិន័យបែបនេះមិន មែនមន្រ្តីបរិស្ថានចេះតែធ្វើតាមការនឹកឃើញនោះទេ តែនេះជាការអនុវត្តន៍ច្បាប់ ហើយច្បាប់នេះមុន និងធ្វើការអនុវត្តន៍ គឺបានធ្វើការផ្សព្វផ្សាយយ៉ាងទូលំលាយ ផងដែរ ប៉ុន្តែរសំរាប់ក្រុមរថយន្តដឹកដីចំនូន ៣គ្រឿង ខាងលើដឹងហើយឮហើយតែពូកគេនៅតែភ្គើនមិនព្រមអនុវត្តន៍តាមទើបត្រូវសមត្ថកិច្ចធ្វើការ ចាប់យកមកធ្វើការផាកពិន័យដូចនេះ តែគួរឲ្យសោកស្តាយពូកគាត់ល្មើសច្បាប់មិនព្រមធ្វើការសំរប សំរូលផាកពិន័យទេបែរជានាំគ្នាមកធ្វើការតវ៉ាបង្ករភាពស្មុកស្មាញបែបនេះ ទៅវិញ៕



































