ខេត្តបន្ទាយមានជ័យ ផ្សារសិរីសោភ័ណគឺជាផ្សារមួយធំជាងគេក្នុងចំណោមផ្សារក្នុងខេត្តបន្ទាយមានជ័យយើងនេះថ្មីៗនេះផ្សារសិរីសោភ័ណត្រូវបានចោរចូលធ្វើសកម្មភាពចូលលួចលុយរបស់អាជីវករបានដល់ទៅ២លើកនិងចោរនោះធ្វើការគេចខ្លួនបាត់ដោយសុវត្តិភាព។ករណីទីនៅវេលាម៉ោង៩ថ្ងៃទី២៩ខែតុលាឆ្នាំ២០១៥នៅចំណុចក្នុងផ្សារសិរីសោភ័ណតូបលេខ ធ២១ស្ថិតក្នុងភូមិ ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យមានករណីចោរចូលលួចបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពលួចប្រាក់របស់ជនរងគ្រោះឈ្មោះ ជា វន្នី ភេទស្រី ៤០ឆ្នាំ រស់នៅ ភូមិ១សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យជនរងគ្រោះបានបាត់បង់លុយអស់ចំនួន៦០០ដុល្លាក្រោយពីចោរធ្វើសកម្មភាពចូលលួចលុយបានហើយជនសង្ស័យបានគេចខ្លួនបាត់ដោយសុវត្តិភាព។សមត្ថកិច្ចជំនាញកំពុង ធ្វេីការស្រាវជ្រាវនិងតាមចាប់។ករណីទី២នៅវេលា ម៉ោង១០ថ្ងៃទី២៩ដដែលឆ្នាំ២០១៥មានករណីចោរចូលលួច នៅក្នុងចំណុចផ្សារសិរីសោភ័ណតូបលេខ ឃ១៤ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។មានករណីចោរចូលលួចបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាពលួចប្រាក់ជនរងគ្រោះឈ្មោះ អេង កញ្ញាភេទស្រី ២៨ឆ្នាំ រស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបាត់បង់ប្រាក់អស់ ចំនួន១.១០០.០០០រៀល ។ជនសង្ស័យក្រោយពីបានធ្វេីសកម្មភាពរួចគេចខ្លួនបាត់ដោយសុវត្តិភាពសមត្ថកិច្ចជំនាញកំពុងធ្វេីការស្រាវជ្រាវតាមចាប់ចោរនោះហើយ។អាជីករក្នុងផ្សារសិរីសោភ័ណបាននិយាយថាដោយមើលឃើញចោរចូលបន្លំលួចលុយរបស់ជាជីវករបានស្រស់ៗពេកធ្វើឲ្យអាជីវករក្នុងផ្សារសិរីសោភ័ណទាំងអស់មានការភិតភ័យយ៉ាងខ្លាំងព្រោះសន្តិសុខក្នុងផ្សារសិរីសោភ័ណអសមិត្តភាពក្នុងការបង្ក្រាបចោរលួចទាំងនេះ៕




































