ខេត្តឧត្តរមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនរគរបាលប៉ុស្តិ៍អូរស្មាច់ចាប់ខ្លួនសួរនាំ ខណះដែលជនសង្ស័យម្នាក់នេះធ្វើដំណើរលើដងផ្លូវម្នាក់ឯង មានសភាពគួរឲ្យសង្ស័យ កម្លាំងនគរបាលល្បាតសង្ស័យក៏បានឃាត់ខ្លួននៅចំនុចភូមិអូរស្មាច់ ឃុំអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់ កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។លោក ស៊ុន សាន អធិការនគរបានក្រុងសំរោង បានឲ្យដឹងថា ជនសង្ស័យដែលនគរបាលចាប់ខ្លួននោះឈ្នោះ លាន ហាប់ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ក្រៅពីនេះសមត្ថកិច្ចដកហូតបានថ្នាំញៀន១៦គ្រាប់ប្រភេទមេតំហ្វេតាមីន។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕




































