លោក លី សារី ចុះបើកការដ្ឋានជុសជុល ផ្លូវមេបីខ្សែក្នុងសង្កាត់អូរអំបិល

0

 

បន្ទាយមានជ័យះ ផ្លូវមេបីខ្សែក្នុងសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យបន្ទាបពីងរងការខូចត្រូវបានបើកការដ្ឋាជុសជុលស្ថាបនាឡើងវិញដោយលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៣០តុលា២០១៥។
លោក ឈុំ ពេជ្រ ចៅសង្កាត់ អូរអំបិលបានលើកឡើងថាផ្លូវដែលត្រូវបើកការដ្ឋាននេះមានចំនួន៣ខ្សែ ប្រវែង១៥៩០ម៉ែត្រជាផ្លូវបីខ្សែនេះជាផ្លូវមេសម្រាប់ផ្លូវដទៃទៀត។
លោកបានបន្តទៀតថាជារៀងរាល់ឆ្នាំអជ្ញាធរតែតែស្នើសុំថវិការជុសជុលដោយឡែកសម្រាប់ឆ្នាំនេះរដ្ឋាភិបាលបានផ្តល់ថវិការ១០៣លាន់រៀលនិងថវិការពលរដ្ឋ១លាន់រៀល។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាជានិច្ចជាការរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ជាប្រមុខតែងផ្តោតសំខាន់លើវិស័យផ្លូវថ្នល់ក្នុងនោះមិនថាផ្លូវជាតិនិងផ្លូវលំគ្រប់ទីកន្លែងត្រូវបានស្ថាបនាពីគ្មានផ្លូវទៅជាផ្លូវក្រាលគ្រួសក្រហមហើយប្រែក្លាយពីគ្រួសក្រហមទៅជាផ្លូវបេតុងឬកៅសូ៊ផ្សាភ្ជាប់ពីជនបទមកទីរួមក្រុងស្របតាមអនុសាន៍ទីណាមានផ្លូវទីនោះមានក្តីសង្ឃឹម។ជាមួយគ្នានេះដែលលោកក៍បានស្នើសុំអោយប្រជាពលរដ្ឋដែលមានលទ្ធភាពចូលរួមជាមួយអាជ្ញាធរក្នុងការជុសជុលផ្លូវណាដែលរងការខូចខ្លាំងហើយអាជ្ញាធរគ្មានលទ្ធភាពជុសជុលស្របពេលដែលខាងក្រុមហ៊ុនធ្វើផ្លូវកំពុងធ្វើលោកក៍បានអរគុណចំពោះក្រុមហ៊ុងផ្វើផ្លូវដែលបានចូលរួមសម្រួលដល់ផ្លូវផ្សេងទៀតដែលមិនមានក្នងគម្រោង។IMG_2610 IMG_2609 IMG_2605