ខេត្តឧត្តរមានជ័យ៖ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថភាព កម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ន ត្រូវបាន ពង្រឹងស្ទើគ្រប់វិស័យដើម្បីឲ្យប្រទេសមួយនេះរីកចម្រើន ក្នុងនោះពលរដ្ឋគ្រប់រូបត្រូវបានកំណត់អត្ត សញ្ញាណ ត្រូវបានសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទើបជាពលរដ្ឋកម្ពុជាស្របច្បាប់។ងាកទៅមើលពលរដ្ឋជាយដែនកម្ពុជាថៃវិញ គឺពលរដ្ឋនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥នេះ បានសម្តែងនូវទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែង ព្រោះពួក គាត់ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចនៅតំបន់យកយកចិត្តទុកដាក់បានចុះមកធ្វើនិងចែកអត្តសញ្ញាណ ប័ណ្ណដល់មូលដ្ឋាន។
លោក ហម ភិរម្យ អធិការនគរបាលស្រុកបន្ទាយអំពិលបានឲ្យដឹងថា ពលរដ្ឋដែលទទួលបាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្ងៃនេះមានចំនួន៤០៨នាក់ មនុស្ស១៨៧នាក់។ពិធីចែកនេះក៏មានការ ចូលរួមពីលោក ហាំង ម៉េង អភិបាលស្រុកផងដែរ៕




































