ចាស់ជរារួមនិងជនពិការភាពទទួលការជួយសង្គ្រោះ​ពី កាកបាតក្រហមកម្ពុជាខេត្តស្ទឹងត្រែង

0

ស្ទឹងត្រែង៖ចាស់ជរាចំនូន៥នាក់មិនជនពិការភាពម្នាក់រស់នៅភូមិ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់​ខេ​ត្តស្ទឹងត្រែងទទួលបានអំណោយដោយផ្ទាល់ដៃ និងរទេះរុញ ពីសាខាកាកបាតក្រ​ហមកម្ពុជាខេត្ត​នៅព្រឹក​ថ្ងៃ​ទី៣០តុលាឆ្នាំ២០១៥។
លោកសាយព្រ លឹងនាយក​ប្រតិបត្តិសាខាកាកបាតក្រហមកម្ពុជាខេត្តស្ទឹងត្រែង​បានបញ្ជាក់ថា៖​សា​ខាកាកបាតក្រហមបានពង្រឹងការងារមនុស្សធ៌មទៅដល់មូលដ្ឋាននិងទីជនបទដោយអនុវត្តជាប់ជាប្រចាំមិនថាពេលណាទីកន្លែងណាទេ គឺទីណាប្រជាពលរដ្ឋជួបការលំបាក ជនពិការ ជនចាស់ជរាការបាតប្រហម​កម្ពុជាក៏ទៅដល់ទីនោះដែរ។DSC05589
លោកបញ្ជាក់ថា៖តបតាមបណ្តាំរបស់សម្តេចប៊ុនរ៉ានីគតិព្រឹត្តបណ្ឌិតប្រធានកាកបាតក្រហមកម្ពុជាកាកបាតក្រហមខេត្ត បានផ្តល់អំណោយ និងរទេះរុញ ជូនដល់ជនងាយរងគ្រោះ រួមមាន ទី១-ឈ្មោះស៊ិន ឧត្តម អាយុ២៩ឆ្មាំ​នៅភូមិកាំងចាមពិការជើងទាំងស​ងខាងដោយធ្លាក់ពីលើស្ពាននិង​មានប្រពន្ធជា​គ្រួសារ​កំព្រាឪ​ពុកម្តាយ ថែមទៀត -ទី២ជនជារាឈ្មោះ ញិន សាយអាយុ៥៥ឆ្នាំ ជាអនុភូមិកាំងចាម – ទី៣លោក​យាយរស់ អេអាយុ៨០ឆ្នាំ រស់នៅគ្មានទីពឹង ទី៤លោកតាសាំងសួន អាយុ៨៨ឆ្នាំគ្នានទីពឹង​រស់នៅជាមួយ​កូ​នស្រីអាយុ៥៤ឆ្នាំជាជនបាត់បង់សមត្ថភាព -ទី៥លោកយាយ លីខឹមដូអាយុ៧៧ឆ្នាំរ​ស់នៅគ្នានទីពឹងត្រូវបា​នអ្នកស្រុកជួយហុចបាយព្រឹកល្ងាចតែប៉ុណ្ណោះ -និង-ទី៦លោកយាយប្រាក់ អ៊ុំ អាយុ៩៣ឆ្នាំជរារស់​នៅជា​មួ​យចៅ។
​លោកញិន សាយតំណាងឲ្យជនពិកានិង ជនចាស់ជរាបានសំដែងការត្រេកអរចំ​ពោះសម្តេចប៊ុនរ៉ា​នី​គតិព្រឹត្តបណ្ឌិតប្រធានកាកបាតក្រហមកម្ពុជានិងលោកកុលសំអុលអភិបាលខេត្តស្ទឹងត្រែងដែលបានគិតគូរជានិច្ចចំពោះសុកទុក្ខជនក្រី ក្រជាក់ស្តែងនៅពេលនេះស្រាប់ទោះបីពួក​គាត់មិនបានដង្តើយហៅក៏ដោយ​ក៏មាន​កាកបាតក្រហមមកដល់ដែរ។
សូមបញ្ជាក់ថា៖អំណោយដែលជនពិការនិងចាស់ជរាទទួលបាននេះមានម្នាក់ៗមានអង្ករ៣០គីឡូក្រាមមី១កេះ ត្រីខ ១០កំប៉ុង រួមនិង ប្រេងឆា ទឹកស៊ីអ៊ីវ ភួយ មុង កន្ទេល ក្រមារ សារុង និងថវិការ៥ម៉ឺ​ន​រៀ​ល។DSC05534