សមត្ថកិច្ចបំបែកសំបុកគ្រឿងញៀនក្នុងផ្ទះសំណាក់ច័ន្ទ ឆារ៉ា ក្រុងប៉ោយប៉ែត

0

បន្ទាយមានជ័យ ៖ យុវជន២នាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងផ្ទះសំណាក់យីហោ ច័ន្ទ ឆារ៉ា ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចប៉ូលីសប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី២៨ តុលា ២០១៥ លោក ធិន ស៊ិនដេត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជាការអនុវត្តន៍តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាបទបញ្ជាតឹងរឹងរបស់លោក អាត់ ខែម ស្នងការនគរបាលខេត្ត កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកជួញដូរគ្រឿងញៀនខុសច្បា​ប់ឈ្មោះ ឃុន វណ្ណា ហៅ ខ្វាន់ ភេទប្រុស អាយុ១៦ឆ្នាំ នៅតាមផ្លូវសាធារណៈក្នុងក្រុងប៉ោប៉ែត និងបន្តឃាត់ខ្លួនបក្ខពួកម្នាក់ទៀតឈ្មោះ គឿន វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ នៅផ្ទះសំណាក់ ច័ន្ទ ឆារ៉ា ក្នុងក្រុងប៉ោយប៉ែតដូចគ្នា ។ ក្នុងការបង្ក្រាបសមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន៥កូនថង់តូច ស្មើរនិង១.៦ក្រាម ទូរស័ព្ទដៃ០២គ្រឿង រួមនិងសម្ភារៈប្រើប្រាស់ថ្នាំងញៀនមួយចំនួន ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងជំនាញកសាងសំនុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ IMG_2174 IMG_2172 IMG_2169 FullSizeRender (11)