ខេត្តបន្ទាយមានជ័យ៖ បុណ្យកឋិនទានមហាសាមគ្គីមួយដែលដឹកនាំដោយលោកឡោប៊ុនពេជ្យនាយកទីចាត់ការហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ លោកសីុវហ្កិចអ្នកស្រីលាបរ៉ាឌីនិងសប្បុរសជនជាច្រើននាក់ទៀតបានដង្ហែទៅកាន់វត្ដកំពូលភ្នំទ្រលោកលើ ក្នុងភូមិភ្នំលាភ ឃុំភ្នំលាភ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីប្រមូលបច្ច័យយកទៅកសាងក្នុងវត្តនេះដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើននាបច្ចុប្បន្ន និងទៅថ្ងៃអនាគត។បុណ្យកឋិនទាននេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩ដល់ថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៥។លោកឡោប៊ុនពេជ្យបាននិយាយថាអង្គកឋិនទាននេះកើតឡើងពីសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទជិតឆ្ងាយដើម្បីប្រមូលបច្ច័យយកទៅកសាងវត្ដកំពូលភ្នំទ្រលោកលើដែលកំពង់ខ្វះខាតយ៉ាងខ្លាំងសំរាប់បម្រើវិស័យព្រះពុទ្ធសាសនា។លោឡោប៊ុនពេជ្យបាននិយាយបន្តទៀតថាដោយសារបានគុណបំណាច់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសធានាបាននូវស្ថិរភាពនយោបាយពន្លត់សង្គ្រាមរ៉ាំរ៉ៃបានទាំងស្រុងនៅកម្ពុជា។នៅក្នុងពិធីអង្គកឋិនទាននេះលោកឡោប៊ុនពេជ្យនិងលោកសីុវហ្កិចនិងលោកស្រីលាភរ៉ាឌីនិងពុទ្ធបរិស័ទជាច្រើននាក់ទៀតបានប្រចូលបច្ច័យតាមសទ្ធាជ្រះថ្លាចូលរួមរបស់ពុទ្ធបរិស័ទប្រមូលបានថវិកាក្នុងអង្គកឋិនទាននេះបានចំនួនជាង៤៤លានរៀល ដើម្បីចូលរួមកសាងសមិទ្ធផលនានានៅក្នុងវត្តកំពូលភ្នំទ្រលោកលើនេះដើម្បីតម្កល់មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឲ្យវត្ថុសក្ដិសិទ្ធិក្នុងលោកតាមជួយថែរក្សាប្រជាជនខ្មែរទូទាំងប្រទេសជួបតែសុខសន្តិភាពជានិច្ចនិរន្តតរៀងទៅ៕