គ្រួសារ​ប្រជាពលរដ្ឋ​ចាស់ជរា​បានទទួល​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត​ ​និង​អំណោយ​ព្រះគ្រូ​ចៅអធិការ​វត្ត​ទួល​ខ្សាច់​

0

​ខេត្តកំពង់ឆ្នាំង​៖​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ឆ្នាំង និង​លោក ប្រាក់ សោ​ភ័​ណ្ឌ​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង រួម​ដំណើរ​ដោយ​លោក ចក់ កែវ​ចំរើន ប្រធានការិយាល័យ​បេឡា​អតីតយុទ្ធជន​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត នៅ​រសៀល​ថៃ្ង​ទី​២៨ ខែS3710088តុលា ឆ្នាំ​២០១៥ បាននាំគ្នា​យក​អំណោយ និង​ថវិកា​របស់​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង និង​អំណោយ​ព្រះអង្គ ហែម ឡូត​ព្រះគ្រូ​ចៅអធិការ​វត្ត​ទួល​ខ្សាច់ ទៅជូន​ដល់​លំនៅដ្ឋាន​គ្រួសារ​ចាស់ជរា​ក្រីក្រ នៅ​ភូមិ​ស្វាយជ្រុំ​ថ្មី ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ឆ្នាំង​ខេត្តកំពង់ឆ្នាំង​។​
​លោក ចក់ កែវ​ចំរើន បានអោយដឹងថា​៖​គ្រួសារ​ចាស់ជរា​ក្រីក្រ​នេះ​ប្តី​មានឈ្មោះ អ៊ូ ច្រិច អាយុ​៨៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ លឹម លៀង អាយុ​៨២​ឆ្នាំ មានកូន​៩​នាក់ ត្រូវ​ប៉ុលពត​ស​ម្លា​ស់​អស់​៥​នាក់ នៅសល់​៤​នាក់​បាន​បែក​ពី​គ្រួសារ​ទៅ​នៅ​ឆ្ងាយៗ ហើយ​បច្ចុប្បន្ន​រស់នៅ​លើដី​កូន មានមុខ​របប​ដើរ​រើស​ថង់​លក់​និង​កាប់​កំពីងត្នោត​លក់ ដើ​ម្បិ​ចិញ្ចឹមជីវិត​ប្រចាំ​ថៃ្ង​។ លោក​បាន​បញ្ជាក់ទៀតថា​៖ អំណោយ​និង​ថវិកា​ដែល​ប្រគល់ជូន​គ្រួសារ​ចាស់ជរា​នេះ មាន​អង្ក​៣០​គីឡូក្រាម​,​មី​១​កេះ​,​ត្រីខ​១​យួរ​,​ទឹកត្រី​មួយ​យួរ និង​ថវិកា​៧​ម៉ឺន​រៀល​។​
​ ​លោក ថោង ចំរើន និង​លោក ប្រាក់ សោ​ភ័​ណ្ឌ បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គីភ័យ​ខ្យល់ព្យុះ ទឹកជំនន់ រន្ទះបាញ់ លង់ទឹក ចាស់ជរា​គ្មាន​ទីពឹង គ្រួសារ​ទីទាល់ក្រ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ដោយ​ឧប្បទ្ទវហេតុ​ផ្សេងៗ​ដោ យ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ​។
​ ​លោក ថោង ចំរើន និង​លោក ប្រាក់ សោ​ភ័​ណ្ឌ បាន​ផ្តាំផ្ញើ​ដល់​ក្រុមគ្រួសារ​ចាស់ជរា​ក្រីក្រ​សូម​រស់នៅ​ដោយមាន​អនាម័យ​ល្អ ដើម្បី​មាន​សុខភាព​អោយ​ល្អប្រសើរ បើ​មាន​ជម្ងឺ​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូ ល​ដ្ឋា​ន និង​ត្រូវ​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​កុំ​ទុកអោយ​ជំងឺ​ធ្ងន់ធ្ងរ​លំបាក​ក្នុងការ​ព្យាបាល​៕S3710080