ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​បញ្ជូនទៅ​តុលាការ ក្រោយ​រត់គេចខ្លួន​បាន​៣​ថ្ងៃ​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ជនសង្ស័យ​វ័យ​២៥​ឆ្នាំ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​បន្ទាយ​អំពិល ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​២29 ខែតុលា ឆ្នាំ​២០១៥ ក្រោយពី​ជនសង្ស័យ​រូបនេះ​រត់គេចខ្លួន​អស់​មួយ​រយះ ពាក់​ព​ន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន​។IMG_8740​​ជនសង្ស័យ​មានឈ្មោះ អាត នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​មុខរបរ​ធ្វើស្រែ ។​

​លោក ហម ភិរម្យ អធិការនគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ឲ្យ​ដឹងថា ការចាប់ខ្លួន​ជនសង្ស័យ​គឺ​សមត្ថកិច្ច​យើង​អន​វត្ត​ន៍​តាម​ដីការ​ចាប់ខ្លួន​លេខ​០៣០ ចេញ​ដោយ​លោក អាំង សុភា ចៅក្រុម​ស៊ើ​ប​សួរ​នៃ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ អាត នី ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥​កន្លងទៅ​៕​IMG_8741