ខេត្តបន្ទាយមានជ័យ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ឆ្នាំ​២០១៤​បាន​១០៥​ករណី​

0

​បន្ទាយមានជ័យ​៖ រាល់​សំណូមពរ និង​បញ្ហា​ប្រឈម​នានា របស់​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់ ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ កាលពី​ឆ្នាំ​២០១៤ ដែលមាន​ចំនួន​១១៤​សំណូមពរ ត្រូវបាន​ក្រុមប្រឹក្សា​អាជ្ញាធរ​ដោះស្រាយ​នៅសល់តែIMG_2564​៩​សំណូមពរ ។
​នេះ​បើតាម​ការលើកឡើង​រប​ស់លោក ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត​ឆ្នាំ​២០១៥ ដែល​ធ្វើឡើង​បន្តបន្ទាប់​ទូទាំង​ខេត្ត ចាប់ពី​ថ្ងៃទី​២៦ តុលា ២០១៥ ។
​បញ្ហា​ប្រឈម​ទាំង​១១៤​រួមមាន ផ្នែក​សេដ្ឋកិច្ច (​ផ្លូវថ្នល់ ស្ពាន លូ ធារាសាស្ត្រ កសិកម្ម អគ្គីសនី ) ដែល​ផ្នែក​សេដ្ឋកិច្ច​នេះ​មាន​ច្រើនជាងគេ​រហូតដល់​ទៅ​៥៥​សំណូមពរ ក្នុងនោះ​ដោះស្រាយ​នៅសល់​១​គឺ​កសិកម្ម ។ ផ្នែក​សង្គមកិច្ច​មាន​១១​សំណូមពរ​មាន​ទឹកស្អាត អប់រំ​សុខាភិបាល សុទ្ធតែ​បាន​ដោះស្រាយ​ទាំងអស់ ។ ផ្នែក​រដ្ឋបាល​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​២៩​សំណូមពរ ឆ្លើយតបបាន​២៣ នៅសល់​៦ រួមមាន​សាធារណៈ និង​សេវា​រដ្ឋបាល សន្តិសុខ​សង្គម ។
​ផ្អែក​តាម​បញ្ហា​ប្រឈម​ខាងលើ នៅ​ឆ្នាំ​២០១៥​នេះ​ដែល​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ប្រារព្វ​ធ្វើ​កន្លងទៅនេះ​ដូចជា​នៅក្នុង​ស្រុក​មង្គល​បូរី ឃើញថា ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ នៅតែ​ជា​បញ្ហា​ដែល​ពលរដ្ឋ​លើកឡើង បន្ថែម​លើ​បញ្ហា​ប្រឈម​ដូចគ្នា​ដែល​នៅ​សេសសល់​ពី​ឆ្នាំ​២០១៤ ។
​ទោះជា​យ៉ាងណាក៏ដោយ លោក គោ​ស៊ុំ សារឿ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​វាយតម្លៃ​ខ្ពស់​ទៅលើ​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន ដែល​បានលើកឡើង​ពី​ក្តីកង្វល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​រូបលោក និង​អង្គភាព​ពាក់ព័ន្ធ​រួមគ្នា​ដោះស្រាយ និង​ឆ្លើយតប​តាម​គោលការណ៍​ច្បាប់ និង​តាម​សភាពការណ៍​ជាក់ស្តែង សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ដើម្បី​ធានា​ចិ​រ​ភាព ក្នុង​កិច្ចអភិវឌ្ឍន៍ ពង្រឹង​សន្តិភាព និង​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ​សមធម៌ គុណធម៌ ជូន​ពលរដ្ឋ និង​សង្គមជាតិ ៕IMG_2566 IMG_2568